ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស្រោច​កៅស៊ូ បុក​ពីក្រោយ​រថយន្ត​ដឹក​ដែក ខ្ទេច​កាប៊ី​ន​ខ្លួនឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ដឹក​ស៊ីទែន​កៅស៊ូ​ស្រោច​ផ្លូវ បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ដូច​ហោះ ហើយ​បាន​ជែង​រថយន្ត​ដែល​កំពុង​បើក​នៅ​ខាង​មុខជា​បន្តបន្ទាប់ ។ រួច​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត ដឹក​ដែក ១​គ្រឿង​កំពុង​ចត​ស្ងៀម…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ដឹក​ស៊ីទែន​កៅស៊ូ​ស្រោច​ផ្លូវ បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ដូច​ហោះ ហើយ​បាន​ជែង​រថយន្ត​ដែល​កំពុង​បើក​នៅ​ខាង​មុខជា​បន្តបន្ទាប់ ។ រួច​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត ដឹក​ដែក ១​គ្រឿង​កំពុង​ចត​ស្ងៀម បណ្តាល​ឲ្យ​រង​ខូចខាត​ខ្ទេច​កាប៊ី​ន​ខ្លួនឯង ហើយ​អ្នក​ជិះ​ក្នុង​នោះ​ម្នាក់​បាន របួសធ្ងន់​។ ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ស្ថិ​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដឹក​ស៊ីទែន​ស្រោច​កៅស៊ូ​នោះ ក្បាល​ពណ៌​ស ស៊ីទែន​ពណ៌​លឿង ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-6126 រង​ការ​ខូចខាត​កាប៊ី​ន​ទាំងស្រុង​។ ចំណែក​រថយន្ត​ដែល​ចត​ស្ងៀម​លើ​ចិញ្ចើម ផ្លូវ​នោះ ពណ៌​ខៀវ ជា​ប្រភេទ​រថយន្ត​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក សម្រាប់​ដឹក​ទូ​កុងតឺន័រ ប៉ុន្តែ​ខណៈនោះ​អត់​ដឹក​ទូ​កុងតឺន័រ ទេ គឺ​ដឹក​ដែក​។ រថយន្ត​ខាងលើ​នេះ​ពាក់​ស្លាក​លេខ ភ្នំពេញ 3C-4469 ចំណែក​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឡើយ​។ ហើយ​នៅ​ក្នុង​ហេតុការណ៍​បាន បណ្តាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ស្រោច​កៅស៊ូ ម្នាក់ រង​របួសធ្ងន់​ផង​ដែរ​។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ស្រោច​កៅស៊ូ នោះ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បាន​ជែង​រថយន្ត​ដែល​កំពុង​បើកបរ ខាង​មុខជា​បន្តបន្ទាប់​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ក៏​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ដែក កំពុង​ចត​ស្ងៀម​លើ​ចិញ្ចើម​ផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​អ្នក​ជិះ​ក្នុង​នោះ​ម្នាក់ ព្រមទាំង​ទទួល​រង​ការ ខូចខាត កាប៊ី​ន​ខ្លួនឯង​តែ​ម្ដង​។ ក្រោយ​កើតហេតុ ភាគី​ទាំង​២​បាន​ធ្វើការ​សម្របសម្រួល​គ្នា​បញ្ចប់រឿង​ដោយ​យក រថយន្ត​ទៅ​ជួសជុល​ឡើង​វិញ រៀង​ៗ​ខ្លួន​៕


https://youtu.be/Kq50gqFI70o

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ