ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នឹង​ថ្លែង ”​ការ​ដោះស្រាយ​ការ​ប្រឈម​សំខាន់​ៗ​នៃ​យុគសម័យ​យើង​” នៅ​កិច្ចប្រជុំ​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដោយ​តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម ខាត់​ហ្គា ប្រា​សាត សា​ម៉ា…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដោយ​តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម ខាត់​ហ្គា ប្រា​សាត សា​ម៉ា អូ​លី នាយក​រដ្ឋមន្ត្រី នៃ សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ា​ល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា នឹង​ដឹកនាំ គណៈប្រតិភូ​ជាន់ ខ្ពស់​អញ្ជើញ បំពេញ​ទស្សនកិច្ច ផ្លូវការ​នៅ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ា​ល់ ចាប់ពី​ថ្ងៃ​ទី​២៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយនឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ក​ដ្ឋ​ម​ណ្ឌូ ប្រទេស​នេ​ប៉ា​ល់ ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៨​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ របស់​នាយកដ្ឋាន​ព័ត៌មាន នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អះអាង​ថា ឥស្សរជន​កម្ពុជា​ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី រួម​មាន​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សមាជិក ដទៃ​ទៀត​នៃ​រាជរដ្ឋាភិបាល កម្ពុជា និង​តំណាង​ពី​សភាពាណិជ្ជកម្ម​កម្ពុជា​។ ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក​ជំទាវ ប៊ី​ធ​យ៉ា ដេ​វី បាន​ដា​វី ប្រធានាធិបតី នៃ​សាធារណរដ្ឋ សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ា​ល់ ហើយនឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម ខាត់​ហ្គា ប្រា​សាត សា​ម៉ា អូ​លី នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ា​ល់​។

បន្ទាប់​មក​ថ្នាក់ដឹកនាំ​ប្រទេស ទាំង​ពីរ នឹង​អញ្ជើញ ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី មួយ​ចំនួន​។ ដោយឡែក ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០១៨ នៅ​នេ​ប៉ា​ល់ សម្តេច​តេ​ជោ ហ៊ុន សែន​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ស្រប​តាម​មូលបទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​២០១៨-​នេ​ប៉ា​ល់​“​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់​ៗ​នៃ​យុគសម័យ​របស់​យើង ការ​ពឹង​អាស្រ័យ​គ្នា វិបុលភាព​ទៅ​វិញ​ទៅ​មក និង​តម្លៃ​ជា​សាកល​”​។ នៅ​ក្នុង​ឱកាស​ស្នាក់​នៅ​ប្រទេស​នេ​ប៉ា​ល់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ទស្សនា​ទីប្រជុំជន​បុរាណ ប៉ា​តាន់ ឌួ​បា ដែល​ជា​រមណី​ដ្ឋា​ន​ក្នុង​បញ្ជី​បេ​តិ​ភណ្ឌ​ពិភពលោក របស់​អង្គការ​យូ​ណេ​ស្កូ​៕

កែសម្រួលដោយ