ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​បុក​គ្នា បណ្ដាលមនុស្ស៦នាក់​រងរបួស

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយ​កាណ៍ កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២ បាន​ឲ្យ​ដឹង​ថា ម៉ោង​២ និង​៥៥​នាទី ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយ​កាណ៍ កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២ បាន​ឲ្យ​ដឹង​ថា ម៉ោង​២ និង​៥៥​នាទី ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចន្លោះ​គីឡូម៉ែត្រ ១៤៨-១៤៩ ស្ថិត​ក្នុងភូមិ​គី​រី​វ័​ន្ត ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ​។ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ដោយ​មាន រថយន្ត​០១​គ្រឿង​ម៉ាក សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-6940 បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ​។

លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត​០១​គ្រឿង​ម៉ាក ខែ​ន​ធ័​រ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ KPS-0160 ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ទាំង​ពីរ​រត់គេច​ខ្លួន​បាត់​។ ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត សាំ​យ៉ុ​ងរ​ង របួសធ្ងន់​ស្រាល​០៦​នាក់ ក្នុង​នោះ​ប្រុស​០៥​នាក់ ស្រី​០១​នាក់ ១-​ឈ្មោះ សូ រតនៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទីលំនៅ​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង របួសធ្ងន់។

២-​ឈ្មោះ ទៀង ជឿន ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ទីលំនៅ​ស្រុក គងពិសី ខេត្តកំពង់ស្ពឺ របួសធ្ងន់ ៣-​ឈ្មោះ រដ្ឋ ភា​រុន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ទីលំនៅ​ស្រុក កំពង់​រោទ៍ ខេត្តស្វាយរៀង របួសធ្ងន់​។ ដោយឡែក​អ្នក​រង​របួសស្រាល ពួក​គាត់​បាន​ឡើង​រថយន្ត​ទៅ​ផ្ទះ​រៀងខ្លួន​។ បច្ចុប្បន្ន​អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ រីឯ​វត្ថុ​តាង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ