ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ឃើញច្បាស់​នឹង​ភ្នែក​កំពុង​…លើ​កូនស្រី​ខ្លួន នរណា​ទ្រាំ​បាន

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​ចាប់​អោប​ថើប​ក្មេង​ស្រី​អាយុ​៣​ឆ្នាំ តែ​ត្រូវ​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ឃើញ​ទាន់​ក៏​វាយ​ក្មេង​ប្រុស​នោះ​រង​របួស កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៨ ស្ថិត​នៅ​ស្រុក​ស្នួល…

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​ចាប់​អោប​ថើប​ក្មេង​ស្រី​អាយុ​៣​ឆ្នាំ តែ​ត្រូវ​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ឃើញ​ទាន់​ក៏​វាយ​ក្មេង​ប្រុស​នោះ​រង​របួស កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៨ ស្ថិត​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ស៊ឹ​ន ផានិត ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្តី ឃុំ្ន​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​៥​ឆ្នាំ (​ជា​អនីតិជន​) ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​ម៉ោង​៨​យប់​ក្មេង​ប្រុស​សង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្ម​ភាព​អោប​ថើប​ក្មេង​ស្រី​រង​គ្រោះ​អាយុ​៣​ឆ្នាំ ខណៈ​ពេល​នោះ​ឪពុក​ក្មេង​ស្រី​ក៏​បាន​ទៅ​ទាន់​ឃើញច្បាស់​នឹង​ភ្នែក ទើប​ខឹង​ពេក​ក៏​ស្ទុះ​ទៅ​វាយ​ដោយ​ដៃ​ទៅ​លើ​ក្មេង​ប្រុស​នោះ បណ្តាល​ឲ្យ​រង​របួស​បែក​មាត់ និង​ពក​ក្បាល​២​កន្លែង ។

បន្ទាប់​មក​ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​ក្មេង​ប្រុស​ខាងលើ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្នួល ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​ពី​សាច់ញាតិ​ជា​បណ្តោះអាសន្ន នៅ​ពេល​ក្មេង​ប្រុស​នេះ​មាន​សុខភាព​ល្អ ទើប​សមត្ថ​កិច្ច​បន្ត​នីតិវិធី​លើ​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ និង​ហិង្សា​ដោយ​ចេតនា​នោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ