ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IKEA ត្រូវ​សង​ប្រាក់​ជិត​៦​ពាន់​ដុល្លារ​ឱ្យ​ស្ត្រី​ម្នាក់​នេះ ព្រោះតែ​…

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​លក់​គ្រឿង​សង្ហា​រឹម និង​ឧបករណ៍​ផ្សេង​ៗ​នៅ​ក្នុងផ្ទះ IKEA ត្រូវ​សង​សំណង​ជា​ទឹកប្រាក់​៥៧០០​ដុល្លារ ដើម្បី​ជា​សំណង​ដល់​ស្ត្រី​ម្នាក់​នៅ​ទីក្រុង​ប៉េ​កាំ​ង…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​លក់​គ្រឿង​សង្ហា​រឹម និង​ឧបករណ៍​ផ្សេង​ៗ​នៅ​ក្នុងផ្ទះ IKEA ត្រូវ​សង​សំណង​ជា​ទឹកប្រាក់​៥៧០០​ដុល្លារ ដើម្បី​ជា​សំណង​ដល់​ស្ត្រី​ម្នាក់​នៅ​ទីក្រុង​ប៉េ​កាំ​ង ដែល​ត្រូវ​បែក​មាត់​ដោយសារ​តែ​ពែង​របស់​ក្រុមហ៊ុន​នេះ​។

រឿងហេតុ​បែក​ពែង​ត្រូវមាត់ រហែក​ដេរ​នៅ​ពេទ្យ កើតឡើង​តាំងពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៧ តែ​ទើបតែ​ត្រូវ​តុលាការ​សម្រេច​ក្តី​កាលពី​ថ្ងៃ​ទី​២៩ ខែតុលា កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ​។ ស្ត្រី​ត្រកូល Wang បាន​ដាក់​ទឹក​ក្តៅ​នៅ​ក្នុង​ពែង​របស់​នាង ដែល​មាន​ម៉ាក IKEA ហើយ​ប្រុង​នឹង​ផឹក​។ តែ​ពែង​នោះ​ស្រាប់តែ​ផ្ទុះ​បែក ត្រូវ​មាត់​​របស់​នាង បណ្តាល​ឲ្យ​រហែក​ស្បែក​ហូរ​ឈាម និង​បាក់​ធ្មេញ​ខាង​មុខ​។ នាង​ត្រូវ​ទៅ​ពេទ្យ ដើម្បី​ដេរ​ភ្ជាប់ និង ត្រូវ​ទៅ​ពិនិត្យ​ឡើង​វិញ​ចុះឡើង​រហូត​ដល់​១២​ដង​។

នាង​ថា នាង​មិន​ត្រឹមតែ​ត្រូវ​របួស​ខាង​ផ្លូវ​កាយ​ប៉ុណ្ណោះ​ទេ តែ​ផ្លូវចិត្ត​របស់​នាង​គឺ​រង​គ្រោះ​ខ្លាំង​បំផុត​។ នាង​ថា នាង​តែងតែ​ភ័យ​ញ័រ​ទ្រូង​ពេល​លឺ​សម្លេង​ខ្លាំង​ៗ ហើយ​មិន​អាច​ដេក​ទៅ​វិញ​បាន​ពេល​លឺ​សម្លេង​ទាំង​នោះ​នៅ​ពេល​យប់​។ អ្វី​ដែល​សំខាន់ គឺ​វា​ប៉ះពាល់​ដល់​ការងារ​របស់​នាង​។

នៅ​ខែមីនា​ឆ្នាំ​នេះ នាង​បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន IKEA ដល់​ទៅ ១៥៨.០០០​ដុល្លារ សម្រាប់​ការ​ផលិត​ផលិតផល​មិនល្អ​។ តែ​ខាង​ក្រុមហ៊ុន បាន​ធ្វើតេស្ត​បង្ហាញ​ដល់​តុលាការ​ឲ្យ​ឃើញ​ពី​គុណភាព​របស់​ផលិតផល​ខ្លួន​។ គេ​ក៏​ឃើញ​ថា គ្មាន​បញ្ហា​អ្វី​ឡើយ​។ នៅ​ខែកក្កដា តុលាការ​បាន​សម្រេច​ឲ្យ IKEA បង់ប្រាក់​សំណង ៥.៧០០​ដុល្លារ បូក​នឹង​ថ្លៃ​ពែង​ដែល​បែក​៥​កាក់​ថែម​ទៀត​។

នៅ​ពេល​ថ្ងៃ​ទី​២៩ ខែ​មុន តុលាការ​ក៏​សម្រេច​ក្តី​ជា​លើក​ចុង​ក្រោយ ដើម្បី​ឲ្យ​ភាគី​ទាំង​ពីរ​សុខចិត្ត​រៀង​ៗ​ខ្លួន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ