ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​កណ្តាល​ក្រុង​ព្រះ​វិហារ ខណៈអគ្គី​ភ័យ​ឆាបឆេះ​រោង​ស្លជ័រ​ខ្ទេចអស់​​គ្មាន​សល់

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អ​គី្គ​ភ័យ​ឆាបឆេះ​រោង​ស្លជ័រ​ធ្វើ​ចន្លុះ​មួយ​កន្លែង​បណ្តាល​ឲ្យ​ឆេះ​ម៉ត់​គ្មាន​សល់ នៅ​កណ្តាល​ក្រុង​ព្រះ​វិហារ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ស្រះ​ឈូក សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ…

ខេត្តព្រះវិហារ ៖ អ​គី្គ​ភ័យ​ឆាបឆេះ​រោង​ស្លជ័រ​ធ្វើ​ចន្លុះ​មួយ​កន្លែង​បណ្តាល​ឲ្យ​ឆេះ​ម៉ត់​គ្មាន​សល់ នៅ​កណ្តាល​ក្រុង​ព្រះ​វិហារ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ស្រះ​ឈូក សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ តែ សំណាងល្អ​មិន​បាន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់ ឬ​អ្នក​ជិតខាង​ណា​ម្នាក់​​រងគ្រោះថ្នាក់​នោះ​ឡើយ ដោយសារ​តែ​កម្លាំង​នគរបាល​ស្នងការដ្ឋាន​ខេត្តព្រះវិហារ អន្តរាគមន៍​ជួយ​ពន្លត់​ទាន់​ពេលវេលា ។

យោង​តាម​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា រោង​ស្លរ​ជ័រ​សម្រាប់​ធ្វើ​ចន្លុះ​ខាងលើ​ជា​របស់​ឈ្មោះ លី ឈុ​ន​សុខ​ម៉េ​ង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ឈូក សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ធ្វើ​អំពី​ឈើ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ម៉ត់ តែ​សំណាងល្អ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បាន​ធ្វើ​អន្តរាគមន៍​ជួយ​ពន្លត់​ទាន់​ពេលវេលា និង​ទប់ស្កាត់​ភ្លើង​មិន​ឲ្យ​រាលដាល​ឆាបឆេះ ឬ​ប៉ះពាល់​ដល់​ផ្ទះ​អ្នក​ជិតខាង​ណា​​មួយ​ឡើយ ។

លោក​បាន​បន្ត​ថា តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អគ្គី​ភ័យ​ឆាបឆេះ​រោង​ខា​លើ​គឺ​អាច​បណ្តាល​មក​ពី​ម្ចាស់​រោង​បាន​ស្តុក​ទុក​នូវ​អាចម៍​ជ័រទឹក​ទុក​ចោល​រយៈពេល​យូរ ទើប​បណ្តាល​ឲ្យ​មាន​ចំហេះ​កើនឡើង នឹង​ឡើងក​ម្តៅ​ផ្ទុះ​ឡើង​បង្ក​ជា​អគ្គី​ភ័យ​ឆាបឆេះ​តែ​ម្តង ។

សូម​បញ្ជាក់​ថា អគ្គី​ភ័យ​ខាងលើ​នោះ​បាន​បណ្តាល​ឲ្យ​ខូចខាត​តែ​រោង​ស្លជ័រ​១​ខ្នង​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ