ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ក្រោយ​វាយប្រហារ​ឧ​ស្ម័នពុល… ​ទម្លាក់​គ្រាប់បែក​លើ​បណ្ដា​ទីតាំង

5 ឆ្នាំ មុន

ប្រទេស​ស៊ីរី​-​រុ​ស្ស៊ី ៖ រដ្ឋអំណាច​ស៊ី​រី​បាន​ចោទប្រកាន់​បណ្ដា​ក្រុម​ភេរវ​ករ​ថា វាយប្រហារ​ដោយ​អាវុធ​គីមី​ក្នុង​ទីក្រុង​អា​ឡែ​ប ជា​សោកនាដកម្ម​មួយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស ប្រមាណ​ជា​១០០​នាក់​រង​ការ​បំពុល​ដោយ​សារ​ធាតុ​ក្លូ​រ ហើយ​ជម្រុញ ឲ្យ​មានការ​វាយប្រហារ​តាម​អាកាស​សងសឹក កាលពី​ថ្ងៃ​ទី​២៥​ វិច្ឆិកា​…

ប្រទេស​ស៊ីរី​-​រុ​ស្ស៊ី ៖ រដ្ឋអំណាច​ស៊ី​រី​បាន​ចោទប្រកាន់​បណ្ដា​ក្រុម​ភេរវ​ករ​ថា វាយប្រហារ​ដោយ​អាវុធ​គីមី​ក្នុង​ទីក្រុង​អា​ឡែ​ប ជា​សោកនាដកម្ម​មួយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស ប្រមាណ​ជា​១០០​នាក់​រង​ការ​បំពុល​ដោយ​សារ​ធាតុ​ក្លូ​រ ហើយ​ជម្រុញ ឲ្យ​មានការ​វាយប្រហារ​តាម​អាកាស​សងសឹក កាលពី​ថ្ងៃ​ទី​២៥​ វិច្ឆិកា​ ពីសំណាក់​កង​យន្តហោះ​រុ​ស្ស៊ីជា​សម្ព័ន្ធមិត្ត​។

ក្រុមចម្រុះ​ឧទ្ទាម​សំខាន់​មួយ​បាន​បដិសេធ​រាល់​ការ​ចូលរួម​របស់​ខ្លួន ក្នុង​ការ​វាយប្រហារ​នេះ​កាលពី​យប់​ថ្ងៃ​ទី​២៤​វិច្ឆិកា ប្រឆាំង​ក្រុង​អា​ឡែ​ប​ភាគ​ខាងជើង​ស៊ី​រី កាន់កាប់​ដោយ​របប​ក្រុង​ដា​ម៉ាស់​។ អាជ្ញាធរ​ស៊ីរី​និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​លើក​ពី​លទ្ធភាព​នៃ​ការ​ប្រើ​ឧស្ម័ន​ក្លូ​រ​។

ក្នុង​ប្រទេស​មួយ​ដែល​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៣៦០.០០០​នាក់​រួច​ហើយ រដ្ឋអំណាច​ស៊ីរី​ជា​ញឹកញាប់​រង​ការ​ចោទប្រកាន់​ថា ប្រើប្រាស់​អាវុធ​គីមី នា​ឱកាស​នៃ​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​នានា​។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៤​ វិច្ឆិកា អាជ្ញាធរ​ស៊ី​រី​បាន​ចោទ​ប្រកាន់​បណ្ដា​ក្រុម​ឧទ្ទាម​ថា វាយប្រហារ​ដោយ​អាវុធ​គីមី​ប្រឆាំង​ក្រុង​អា​ឡែ​ប​។

យោង​តាម​អ្នកកាសែត​ម្នាក់​របស់​AFP​ថា​បានឃើញ​មនុស្ស​ជា​ច្រើន​សិប​នាក់ ក្នុង​នោះ​មាន​នារី​និង​កុមារ ត្រូវ​បាន​បញ្ជូន​នា​យប់​ថ្ងៃ​ទី​២៤​ទៅ​២៥ ​វិច្ឆិកា ទៅ​កាន់​មន្ទីរពេទ្យ​មួយ​នៃ​ក្រុង​អា​ឡែ​ប មួយ​ចំនួន​ដេក​លើ​ប្រង់​កា​ហើយ​ពាក់​ប្រដាប់​ជំនួយ​ក្នុង​ការ​ដកដង្ហើម​។ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​រី ​SANA រៀបរាប់​ពី​មនុស្ស​១០៧​នាក់​រង​ការ​បំពុល ដោយសារ​ធាតុ​ក្លូ​រ​។ អង្គការសិទ្ធិមនុស្ស​ស៊ី​រី ​OSDH រៀបរាប់​ពី​អ្នក​ពុល​៩៤​នាក់ ហើយ​ពួក​គេ​ភាគច្រើន​អាច​ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ទទួល​ការ​ព្យាបាល​។

យោង​តាម​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថា ជា​ការ​សងសឹក​កង​យន្តហោះ​រុ​ស្ស៊ី​បាន​វាយប្រហារ ទីតាំង​ទាំងឡាយ​របស់​ពួក​ភេរវ​ករ ហើយ​បណ្ដា​គោលដៅ​ត្រូវ​បាន​កម្ទេច​។ ប្រមុខ​ប៉ូលិស​ក្រុង​អា​ឡែ​ប បាន​ចោទ​ប្រកាន់​បណ្ដា​ក្រុម​ភេរវ​ករ​ថា ប្រើប្រាស់​គ្រាប់​រ៉ុក្កែត​នានា​ផ្ទុក​ឧ​ស្មន់​ពុល​។ នៅ​ក្រុង​មូ​ស្គូ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ីនិយាយ​ពី​ការ​វាយប្រហារ​ដោយ​គ្រាប់​ផ្លោង​ទំហំ​១២០​មី​លី​ម៉ែត្រ​ដែល​ផ្ទុក​សារធាតុ​ក្លូ​រ​។

យោង​តាម ​OSDH​ ថា​ ការ​វាយប្រហារ​តាម​អាកាស​ដែល​ជា​លើក​ដំបូង រយៈពេល​ជាង​២​ខែ​មក​ហើយ សំដៅលើ​បណ្ដា​ដែនដី​ត្រួតត្រា​ដោយ​ពួក​ជី​ហា​ដ​និង​ពួក​ឧទ្ទាម នៅ​ជិត​ទីក្រុង​អា​ឡែ​ប​។ ចាប់តាំងពី​ដំណាច់ឆ្នាំ​២០១៦​មក ក្រុង​អា​ឡែ​ប​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​របប​ស៊ីរី ប៉ុន្តែ​បណ្ដា​តំបន់​នៅ​ជាយក្រុង​ភាគ​ខាងលិច​នៃ​ក្រុង​នេះ កាន់កាប់​ដោយ​បណ្ដា​ក្រុម​ឧទ្ទាម​និង​ពួក​ជី​ហា​ដ​។​ពួក​ឧទ្ទាម​និង​ពួក​ជី​ហា​ដ​ត្រួតត្រា​ផ្នែក​មួយ​យ៉ាង​ធំ​នៃ​ខេត្ត​អីុ​ត​លី​ប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ