ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អន្តោប្រវេសន៍​ប៉ុនប៉ង​ផ្លោះ​របង​ព្រំដែន​ចូល​អា​មេ​រិ​ក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ដោយ​អស់សង្ឃឹម​ពួក​អន្តោប្រវេសន៍​ប្រមាណ​ជា​៥០០​នាក់ កាល​ពី​ថ្ងៃ​ទី​២៥ ​វិច្ឆិកា​ បាន​​ប៉ុនប៉ង​ពុំ​បាន​សម្រេច ក្នុង​ការ​លោត​ផ្លោះ​របង​ព្រំដែន​អា​មេ​រិ​ក នៅ​ទីក្រុង​TIJUANA​ភាគ​ពាយ័ព្យ​ម៉ិក​ស៊ិ​ក តែ​ត្រូវ​កងកម្លាំង​ការពារ​ព្រំដែន​អា​មេ​រិ​ក​រុញច្រាន ហើយ​បន្ទាប់​មក​បិទ​ព្រំដែន​របស់​ខ្លួន…

សហរដ្ឋអាមេរិក ៖ ដោយ​អស់សង្ឃឹម​ពួក​អន្តោប្រវេសន៍​ប្រមាណ​ជា​៥០០​នាក់ កាល​ពី​ថ្ងៃ​ទី​២៥ ​វិច្ឆិកា​ បាន​​ប៉ុនប៉ង​ពុំ​បាន​សម្រេច ក្នុង​ការ​លោត​ផ្លោះ​របង​ព្រំដែន​អា​មេ​រិ​ក នៅ​ទីក្រុង​TIJUANA​ភាគ​ពាយ័ព្យ​ម៉ិក​ស៊ិ​ក តែ​ត្រូវ​កងកម្លាំង​ការពារ​ព្រំដែន​អា​មេ​រិ​ក​រុញច្រាន ហើយ​បន្ទាប់​មក​បិទ​ព្រំដែន​របស់​ខ្លួន នា​ភាគ​ខាងត្បូង​ទី​ក្រុង​សាន់​ឌី​យេ​ហ្គោ​ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​នោះ​។

ពួក​អន្ដោប្រវេសន៍​អា​មេ​រិ​ក​កណ្ដាល​ទាំងនេះ ដែល​មាន​នារី​និង​កុមារ​ផង បាន​ចូលរួម​ក្នុង​បាតុកម្ម​ដោយ​សន្តិ​​វិធីមួយ​នៅ​ជិត​ព្រំដែន រួច​លើកគ្នា​ដើរ​ឆ្ពោះទៅ​កាន់​របាំង​ដែក​ព្រំដែន ហើយ​ប៉ុនប៉ង​សម្រុកចូល​ក្នុ​ង​ដែនដី​អា​មេ​រិ​ក​។

ក្រោយ​ឆ្លងកាត់​ឧបសគ្គ​ទី​មួយ​នេះ ពួក​អន្តោប្រវេសន៍​រង​ការ​បាញ់​ឧ​ស្មន់​បង្ហូរទឹកភ្នែក ចំណែក​ឧទ្ធម្ភាគចក្រ​ទាំងឡាយ​របស់​កងទ័ព​អា​មេ​រិ​ក ហោះ​ក្រឡឹង​ព្រំដែន​ក្នុង​កម្ពស់​ទាប​ៗ ដោយ​ជួនកាល​ហួស​ចូល​ក្នុង​ដែន​អាកាស​ម៉ិ​ក​ស៊ិ​ក​។ ពួក​អន្តោប្រវេសន៍​ភាគច្រើន​បាន​បក​ក្រោយ​វិញ ប៉ុន្តែ​ខ្លះ​ទៀត​បន្ត​រត់​សំដៅ​របាំង​ទី​២​ហើយ​តោង​ផ្លោះ​របង​លួស ដោយនៅ​ក្រោយ​របង​នេះ កង​ឆ្មាំ​ព្រំដែន​អា​មេ​រិ​ក​ប្រមូលផ្ដុំ​គ្នា​បញ្ឈប់​ការ​រុល​ទៅមុខ​របស់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ