ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ឃើញ​ឃាតករ​កាន់​កាំបិត​សំដៅ​មក​រក​ប្តី​ដែរ តែ​មិន​អាច​ជួយ​បាន​…​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​កាប់​ប្រហារ​បុរស​ម្នាក់​ផ្សេង​ទៀត​បណ្តាល​ឱ្យ​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ពេល​កំពុង​អង្គុយ​កើប​អាចម៍នៅ​ខាង​ក្រោមផ្ទះ ហើយ​មុន​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ឃើញ​ដែរ តែ​មិន​អាច​ជួយ​អ្វី​បាន​ឡើយ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៥ វិច្ឆិកា…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​កាប់​ប្រហារ​បុរស​ម្នាក់​ផ្សេង​ទៀត​បណ្តាល​ឱ្យ​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ពេល​កំពុង​អង្គុយ​កើប​អាចម៍នៅ​ខាង​ក្រោមផ្ទះ ហើយ​មុន​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ឃើញ​ដែរ តែ​មិន​អាច​ជួយ​អ្វី​បាន​ឡើយ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អណ្តូង​ចំបក់ ឃុំ​វាល​ពង់​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ឈ្មោះ​សែ​ម សុង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​វាល​ពង់ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហុង ហេង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ទៅ​លេង​ផ្ទះ​ក្មួយ​ស្រី​ឈ្មោះ​រុន មុំ​អាយុ​២៨​ឆ្នាំ ដែល​រស់នៅ​ភូមិ​កើតហេតុ ពេល​នោះ​ជនសង្ស័យ​បាន​ផឹកស្រា​.​ស​អស់​១​ដប ស្រាប់តែ​ដើរទៅ​យក​កាំបិត​ផ្គាក់​នៅ​ចង្ក្រាន​បាយ ហើយក៏ ដើរ​សំដៅ​ទៅ​ផ្ទះ​ជន​រង​គ្រោះ រួច​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

តាម​កា​រៀបរាប់​របស់​ប្រ​ព​ន្ឋ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ប្តី​របស់​គាត់​កំពុង​កើប​​អាចម៍គោ​នៅ​ខាង​ក្រោមផ្ទះ ពេល​នោះ​គាត់​អង្គុយ​លើ​គ្រែ​បានឃើញ​ជនសង្ស័យ​កាន់​កាំបិត​សំដៅ​មក​រក​ប្តី​របស់​គាត់​ដែរ ហើយ​គាត់​ក៏​ស្រែក​សុំ​កាំបិត​ថា​យក​ទៅ​កាប់​អុស តែ​ជនសង្ស័យ​មិន​អោយ ក៏​ស្ទុះ​ទៅ​កាប់​ប្តី​របស់​គាត់ ដែល​កំពុង​អង្គុយ​កើប​អាចម៍គោ​នៅ​ខាងក្រោម​ផ្ទះ​របស់​ខ្លួន​បណ្តាល​អោយ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​។

តាម​ការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ ជនសង្ស័យ​បាន​យក​កបិត​ផ្គាក់ ដង​ឬ​ស្សី កាប់​ទៅ​លើ​ជន​រង​គ្រោះ ត្រូវ​មួយ​កាំបិត​ចំ​កញ្ចឹងក បណ្តាល​អោយ​ស្លាប់​មួយ​រំពេច​។

ក្រោយ​កើតហេតុ ជនសង្ស័យ​មិន​បានរ​ត់ទៅ​ណា​នោះ​ទេ ហើយ​ត្រូវ​បាន​សាច់ញាតិ​ជន​រង​គ្រោះ​ចាប់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច​។

យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ហឿ​ន រ៉េ​ម ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ដែល​ត្រូវជា​បងស្រី​របស់​ជនសង្ស័យ និង​ឈ្មោះ សុង សៅ​រី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ត្រូវជា​កូនស្រី​របស់​ជនសង្ស័យ រស់នៅ​ភូមិ​ព្រៃ​ទទឹង​ ឃុំ​វាល​ពង់  ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បានអោយ​ដឹង​ថា ជនសង្ស័យ​ជា​មនុស្ស​មាន​ជំងឺសរសៃប្រសាទ ដោយ​មាន​​លិខិត​បញ្ជាក់​ពី​គ្រូពេទ្យ ហើយ​ជនសង្ស័យ​ក៏​ជា​មនុស្ស​ញៀន​ស្រា​ផង​ដែរ​។

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា បន្ទាប់​ពី​កសាង​សំណុំរឿង​រួចរាល់ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​មក​កាន់ការិ​យា​ល័យ​ព្រហ្មទណ្ឌ​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ