ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​រយៈពេល​៣​ថ្ងៃ​សោះ​នៅ​ខេត្តព្រះវិហារ​មាន​ភ្ញៀវ​ជាង​២​ម៉ឺន​នាក់

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្នុង​ឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ និង អកអំបុក​ឃើញ​ថា ភ្ញៀវ​ទេសច​ជាតិ និង​អន្តរជាតិ​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទិស​ទី​បាន​ចូល​មក​លេង​កម្សាន្ត​នៅ​តាម​បណ្តា​រមណីយដ្ឋាន​នានា​ក្នុង​ព្រះ​វិហារ​ប្រមាណ​ជាង​២​ម៉ឺន​នាក់ ចំនួន​នេះ​មានការ​កើនឡើង ៤.៣៧% បើ​ធៀប​នឹង​ឆ្នាំ​មុន…

ខេត្តព្រះវិហារ ៖ ក្នុង​ឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ និង អកអំបុក​ឃើញ​ថា ភ្ញៀវ​ទេសច​ជាតិ និង​អន្តរជាតិ​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទិស​ទី​បាន​ចូល​មក​លេង​កម្សាន្ត​នៅ​តាម​បណ្តា​រមណីយដ្ឋាន​នានា​ក្នុង​ព្រះ​វិហារ​ប្រមាណ​ជាង​២​ម៉ឺន​នាក់ ចំនួន​នេះ​មានការ​កើនឡើង ៤.៣៧% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក​កន្លង​ទៅ​នេះ​តាម​ការ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​មក​លេង​កម្សាន្ត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​គោលដៅ​ផ្សេង​ៗ​របស់​ខេត្តព្រះវិហារ​ដែល​ក្នុង​នោះ​រមណីយដ្ឋាន​សំខាន់​ៗ៤​កន្លែង​ក្នុង​ខេត្តព្រះវិហារ​រួម​មាន រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះកែរ រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ប្រាសាទព្រះខ័ន​កំពង់ស្វាយ និង​រមណីយដ្ឋាន​ទឹកធ្លាក់​ព្រះ​និមិត្ត និង​គោលដៅ​ផ្សេង​ៗ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២១-២២-២៣-២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មាន​ភ្ញៀវ​ទេសចរ​សរុប​២១,១៤៨​នាក់ កើនឡើង​៤.៣៧% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​២០,១៨៣​នាក់​កើនឡើង​២.៣៨% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៩៦៧​នាក់​កើនឡើង​៧៦.៧៣% នេះ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ ។

ជាមួយ​គ្នា​នេះ​លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ក្នុង​កំឡុង​ពេល​បុណ្យអុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក​កន្លង​ទៅ​នេះ​ឃើញ​ថា សភាព​ការ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​នានា​មាន​ភាពល្អ​ប្រសើរ​មិន​មាន​ភាព​អសកម្ម​ណាមួយ​ឡើយ​ដោយសារ​តែ​កម្លាំង​ការពារ​សន្តិសុខ​របស់​ខេត្តព្រះវិហារ​បាន​ដាក់​ប្រចាំការ​នៅ​គ្រប់​គោលដៅ​ទាំងអស់ ដើម្បី​រក្សា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ភ្ញៀវ​ទេសចរ​ដែល​បាន​មក​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តព្រះវិហារ​យ៉ាង​ម៉ឹង​ម៉ាត់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ