ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រួត​គ្នា​កា.ប់​ប្រហារ​លើ​បុរស​២​នាក់​ផ្អើល​ទាំង​យប់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ពួក​គេ​ព្រួត​គ្នា​វាយ និង​កាប់​ប្រហារ​ទៅ​លើ​ជនជាតិ​វៀ់​ត​ណា​ម​២​នាក់​ផ្សេង​ទៀត បណ្តាល​អោយ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​ចំណុច​ភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍…

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ពួក​គេ​ព្រួត​គ្នា​វាយ និង​កាប់​ប្រហារ​ទៅ​លើ​ជនជាតិ​វៀ់​ត​ណា​ម​២​នាក់​ផ្សេង​ទៀត បណ្តាល​អោយ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​ចំណុច​ភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ចាំង សុធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម និង​ម្នាក់​ទៀត​ឈ្មោះ បាត់ ខេន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា បន្ទាប់​ពី​កំលាំង​អាវុធហត្ថ​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ វៀង យ៉ាង​ហឹ​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ អៀង ហុ​ក​កាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា​នឹង​ជនសង្ស័យ​។

លោក​វរ​សេនី​យ៍ត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បានអោយ​ដឹង​ថា ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ព្រួត​គ្នា​វាយ និង​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្រាកដ​មែន ដោយ​ប្រើ​ដាវ​កាប់​ទៅ​លើ​ឈ្មោះ វៀង យ៉ាង​ហឹ​ង ត្រូវ​ចំ​ស្មា​១​ដាវ ចំ​ដៃ​២​ដាវ និង​កាប់​ត្រូវ​ឈ្មោះ អៀង ហុ​ក​កាង ចំ​ជើង​១​ដាវ និង​ដៃ​១​ដាវ​។

ចំណែក​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​​អំពើ​ហិង្សា​នេះឡើង​ គឺ​ដោយសារ​តែ​ក្រុម​ជនសង្ស័យ និង​ជន​រង​គ្រោះ​មាន​ទំនាស់​ជាមួយ​គ្នា​ក្នុង​ពេល​លេង​ចាក់​ខ្លា​ឃ្លោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ