ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ពិតប្រាកដ​ពាក់ព័ន្ធ​នឹង​ជំងឺរាក​ដែល​អ្នក​មិន​ធ្លាប់​ដឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជំងឺរាក គឺជា​រឿង​ធម្មតា​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដោយសារ​តែ​ម្ហូបអាហារ​មិន​មាន​ការ​លាង​សម្អាត​បាន​ល្អ និង​រៀបចំ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​។ មនុស្ស​ភាគច្រើន​នៅ​តែ​ចូល​ចិត្ត​ញ៉ាំ​អាហារ​តាម​ចិញ្ចើម​ផ្លូវ ព្រោះ​វា​មាន​តំលៃ​ថោក​ហើយ​ឆ្ងាញ់ និង​ងាយស្រួល​រក បើ​ទោះបីជា​ពួក​គេ​ដឹង​ថា ​វា​អាច​ធ្វើ​ឱ្យ​រាក​ក៏​ដោយ​។…

រាជធានី​ភ្នំពេញ​ ៖ ជំងឺរាក គឺជា​រឿង​ធម្មតា​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដោយសារ​តែ​ម្ហូបអាហារ​មិន​មាន​ការ​លាង​សម្អាត​បាន​ល្អ និង​រៀបចំ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​។ មនុស្ស​ភាគច្រើន​នៅ​តែ​ចូល​ចិត្ត​ញ៉ាំ​អាហារ​តាម​ចិញ្ចើម​ផ្លូវ ព្រោះ​វា​មាន​តំលៃ​ថោក​ហើយ​ឆ្ងាញ់ និង​ងាយស្រួល​រក បើ​ទោះបីជា​ពួក​គេ​ដឹង​ថា ​វា​អាច​ធ្វើ​ឱ្យ​រាក​ក៏​ដោយ​។ មនុស្ស​អាច​គិត​ថា​ ជំងឺរាក​មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​តាម​ពិត​ទៅ​មាន​បញ្ហា​លាក់​​បាំង​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺរាក​។

​១- ខាត​ពេលវេលា​៖

នៅ​ពេល​ដែល​អ្នក​រាក អ្នក​ប្រាកដជា​ត្រូវការ​ទៅ​បន្ទប់ទឹក​ញឹកញាប់ ដូច្នេះ​ហើយ​វា​ធ្វើ​ឱ្យ​អ្នក​ខាត​បង់​ពេល​វេលា​​ជា​ច្រើន និង​ធ្វើ​ឱ្យ​អ្នក​គ្មាន​កម្លាំង​ធ្វើការ​។

​២- ខាត​ប្រាក់​កាក់​៖

ប្រសិនបើ​អ្នកមាន​ជំងឺរាក ​ប៉ុន្តែ​មិនសូវ​ធ្ងន់ធ្ងរ អ្នក​ប្រហែលជា​ត្រូវ​ចំណាយ​ប្រាក់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​​ទៅ​លើ​​ថ្នាំពេទ្យ​។ ប៉ុន្តែ​បើសិនជា​អ្នកមាន​ជំងឺរាក​ធ្ងន់ធ្ងរ និង​យូរថ្ងៃ អ្នក​ប្រហែលជា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​​ព្យាបាល​កុំឱ្យ​វា​កាន់តែ​ធ្ងន់ធ្ងរ​។ យើង​ទាំងអស់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា​ ពេលវេលា​គឺជា​មាសប្រាក់​។ ពេល​​​ដែល​អ្នក​ឈឺ​កាន់តែ​យូរហើយ​មិន​អាច​ធ្វើការ​បាន អ្នក​នឹង​បាត់បង់​ប្រាក់​រឹតតែ​ច្រើន​។

​៣- វា​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ថាមពល​៖

រាង​កាយ​បាត់បង់​បរិមាណ​ជាតិ​ទឹក​ច្រើន​នៅ​ពេល​អ្នកមាន​ជំងឺរាក ដែល​ជា​ហេតុ​បណ្តាល​ឱ្យ​អ្នក​ខ្វះ​ជាតិ​ទឹក​។ អ្នក​ប្រាកដជា​អស់កម្លាំង​ហើយ​ឃ្លាន និង​មិន​មាន​ទឹកចិត្ត​ដើម្បី​បញ្ចប់​ការងារ​របស់​អ្នក​នោះ​ទេ​។ អ្វី​ដែល​​អ្នក​ចង់​ធ្វើ​ គឺ​ចំណាយពេល​ពេញ​មួយ​ថ្ងៃ​សម្រាក​នៅ​លើ​គ្រែ​ដើម្បី​យក​កម្លាំង​។ បើ​ទោះបី​អ្នក​មិនមែន​ជា​​អ្នក​ដែល​មាន​ជំងឺរាក​ក៏​ដោយ អ្នក​ក៏​ត្រូវ​ចំណាយ​ថាមពល​ជា​ច្រើន​ ដើម្បី​មើលថែ​មនុស្ស​ជាទី​ស្រឡាញ់​របស់​​អ្នក​ដែរ​។ ឪពុក​ម្តាយ​អាច​នឹង​មិន​បាន​គេង​គ្រប់គ្រាន់​នៅ​ពេល​ដែល​កូន​របស់​ពួក​គាត់​មាន​ជំងឺរាក​។

​៤- ភាព​អាម៉ាស់​៖

អ្នក​ទាំងអស់​គ្នា​អាច​រង​គ្រោះ​ដោយសារ​ជំងឺរាក​នៅ​ពេល​ណាមួយ​។ វា​អាច​ធ្វើ​ឱ្យ​យើង​មាន
អារម្មណ៍​​អាម៉ាស់​ខ្លាំង​ណាស់​។ វា​អាច​បង្អាក់​អ្នក​ពី​ការងារ​របស់​អ្នក និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍
អាម៉ាស់​នៅ​ក្នុង​ចំណោម​មនុស្ស​ជុំវិញ​អ្នក​។

​៥- ការ​ថប់​បារម្ភ​៖

យើង​អាច​នឹង​មាន​អារម្មណ៍​ធុញថប់​នៅ​ពេល​ដែល​យើង​មាន​ជំងឺរាក​។ បន្ថែម​ពីលើ​ការ​ឈឺពោះ យើង​ក៏​មាន​ការ​ភ័យ​ព្រួយ​នៅ​ពេល​ដែល​ត្រូវ​ចេញ​ទៅ​ខាងក្រៅ​ផង​ដែរ​។ វា​អាច​ធ្វើ​ឱ្យ​ឥរិយាបថ​សង្គម​របស់​យើង​ក៏​ដូច​​ជា​ការ​អនុវត្ត​ការងារ​របស់​យើង​ធ្លាក់​ចុះ បើ​យើង​នៅ​តែ​រាក និង​មិន​បាន​ព្យាបាល​ភ្លាម​ៗ​។

ប្រសិនបើ​អ្នក​គិត​ថា ​អត្ថបទ​នេះ​មាន​ប្រយោជន៍​ហើយ​ចង់​ទទួល​បាន​គន្លឹះ​ថែរក្សា​សុខភាព និង​​ការ​រំលឹក​ដែល​​មាន​ប្រយោជន៍​ប្រចាំ​ស​ប្ដា​ហ៍ សូម Like និង​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក

Home Medicine powered by IPSEN’ របស់​យើង​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ