ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក ភ្ញៀវ​មក​កម្សាន្ត​នៅ​ខេត្តកំពត​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​៖ យោង​តាម​សេចក្តីរាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ចាប់ពី​ថ្ងៃ​ទី​២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​សរុប​ចំនួន​៩០.៥២៣​នាក់​កើនឡើង​១៨,០៩% បើ​ធៀប​និង​ឆ្នាំ​២០១៧​កន្លង​មក…

ខេត្តកំពត​៖ យោង​តាម​សេចក្តីរាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ចាប់ពី​ថ្ងៃ​ទី​២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​សរុប​ចំនួន​៩០.៥២៣​នាក់​កើនឡើង​១៨,០៩% បើ​ធៀប​និង​ឆ្នាំ​២០១៧​កន្លង​មក ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​៨៨.០០៦​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​២.៥១៧ នាក់ ។

ដោយឡែក​គោលដៅ​រមណីយដ្ឋាន​ទេសចរ​ចំនួន​២​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​ទៅ​លេង​កំសាន្ត​ច្រើន​ជាងគេ​គឺ ១-​តំបន់​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​ទឹកឈូ មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កំសាន្ត​សរុប​ចំនួន​៣៨.៥៦៩​នាក់ ។

និង​២-​តំបន់​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កំសាន្ត​សរុប​ចំនួន​៣៣.៩១៥​នាក់​។ ក្រៅពី​ភ្ញៀវ​ទៅ​លេង​កំសាន្ត​នៅ​រមណីយដ្ឋាន​ទាំង​២​ខាងលើ​នេះ​នៅ​មាន​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​ទៀត​ដែល​ភ្ញៀវ​ទៅ​លេង​កំសាន្ត​ផង​ដែរ​។

ចំពោះ​សភាពការណ៍​ទូទៅ​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ក៏​ដូច​ជា​ហាង ភោជនីយដ្ឋាន​និង​ផ្ទះសំណាក់​ផង​ដែរ​មាន​សភាព​ប្រព្រឹត្ត​ទៅ​ដោយ​ដោយ​រលូន​ពុំ​មាន​បាតុភាព​អ្វី​កើតឡើង​ពី​ភ្ញៀវ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ទេ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ​។

សំរាប់​សេវាកម្ម​ស្នាក់​នៅ​រយៈពេល​៣​ថ្ងៃនេះ ផ្ទះសំណាក់​មាន​ភ្ញៀវ​ចូល​ស្នាក់​ពេញ​ទាំង​អស់ហើយ​តម្លៃ​នៃ​ការ​ស្នាក់​នៅ​ថោក​សមរម្យ មិន​ឡើងថ្លៃ​តាម​អំពើ​ចិត្ត​ឡើយ​។

រីឯ​សេវាកម្ម​ម្ហូបអាហារ​និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​ក៏​មិន​មាន​បាតុភាព​ពី​តម្លៃ​ខុស​ប្រក្រតី នោះ​ឡើយ ចំណែក​ចរាចរ​សណ្តាប់ធ្នាប់​នៅ​លើ​ផ្លូវ​សាធារណៈ​ក៏​មិន​កកស្ទះ​ដូច​ឆ្នាំ​មុន​ៗ​នោះ​ដែរ ។

កំលាំង​សមត្ថកិច្ច​នគរបាល​ក្រោម​ការ​ចាត់​បញ្ជា​ពី​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត គឹ​កងកំលាំង​បាន​រៀបចំ​មិន​ឲ្យ​មានការ​កកស្ទះ​យានយន្ត​គ្រប់​ប្រភេទ​ពេល​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​មក​លេង​កំសាន្ត​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ