ទីក្រុងបាងកក ៖ យោងរបាយការណ៍អាជីវកម្មរបស់HSBC Navigator បានឲ្យដឹងថា អាជីវករមានសុទិដ្ឋិនិយមពីទស្សនវិស័យនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ព្រោះតែស្ថានការណ៍សេដ្ឋកិច្ចដ៏រឹងមាំក្នុងប្រទេស ។
របាយការណ៍ខាងលើបានស្ទង់មតិក្រុមហ៊ុនជាង៨.៥០០ក្នុងទីផ្សារចំនួន៣៤ទូទាំងពិភពលោកពីស្ថានការណ៍អាជីវកម្ម និងការរំពឹងរបស់ពួកគេលើសកម្មភាពពាណិជ្ជកម្ម និងការលូតលាស់អាជីវកម្មជាដើម ។
អាជីវករក្នុងប្រទេសថៃមានសុទិដ្ឋិនិយមពីការធ្វើពាណិជ្ជកម្មជាង ដោយមាន៩២%គិតដូច្នេះ ខណៈមានតែ៧៨%នៃអាជីវករមកពីទីផ្សារដទៃប៉ុណ្ណោះដែលយល់ស្រប ។ សហគ្រាសក្នុងប្រទេសថៃគិតថា កត្តាសំខាន់ៗដែលជំរុញដល់ការគិតដូច្នេះគឺកំណើនជំនឿចិត្តអតិថិជន និងការលូតលាស់សេដ្ឋកិច្ចជុំវិញពិភពលោក ។
ស្ទើរតែអ្នកចូលរួមទាំងអស់ក្នុងប្រទេសថៃ(៩៦%) ជឿជាក់ពីបរិស្ថានពាណិជ្ជកម្មបច្ចុប្បន្ន ឬខ្ពស់ជាងក្រុមហ៊ុនបរទេស(៨១%) ។
ប្រធានផ្នែកធនាគារពាណិជ្ជកម្មក្រោម HSBC Thailand លោក Krisda Phatcharoen បានឲ្យដឹងថា ៖« ខណៈដែលអាជីវកម្មក្នុងប្រទេសថៃលូតលាស់ ពួកយើងគិតថានឹងមានឱកាសថ្មីៗកើតមានឡើងពីកំណើនការវិនិយោគលើបច្ចេកវិទ្យា វិស័យឌីជីថល និងការបង្កើនប្រសិទ្ធភាពផ្នែកទិន្នន័យជា
ដើម »។
អាជីវករក៏ជឿជាក់ថា ទស្សនវិស័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសភាពអឺរ៉ុប នឹងជួយបង្កើនឱកាស និងជំរុញដល់ការលូតលាស់សេដ្ឋកិច្ចផងដែរ ។
លើសពីនេះទៅទៀត ៨១%នៃក្រុមហ៊ុនថៃគិតថា រដ្ឋាភិបាលជុំវិញពិភពលោកកាន់តែការពារអាជីវកម្មក្នុងស្រុករបស់ពួកគេ ខណៈដែលមានតែ៦៣%នៃអ្នកចូលរួមពីបរទេសប៉ុណ្ណោះដែលយល់ស្រប ៕
ចែករំលែកព័តមាននេះ