ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​អាយុ​៩០​ឆ្នាំ​ចិញ្ចឹម​កូន​ពិការ​អាយុ​​៦០​ឆ្នាំ ទទួល​អំណោយ​បន្ត

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ កោះ​សន្តិ​ភាព​ធ្លាប់​បាន​ចុះ​ផ្សាយ​​ពី​ជីវិត​ដ៏​លំបាក​នៃ ​អ្នក​​ម្តាយ​ជរា និង​កូន​ស្រី​ពិការ​តាំង​ពី​កំណើត​ ដែល​​ម្តាយ​ឈ្មោះ​ម៉ា ក្រឹម អាយុ​៩០​ឆ្នាំ និង​​កូន​ស្រី​​ពិការ​​ឈ្មោះ​ម៉ី ផាន អាយុ​៦០​ឆ្នាំ នៅ ​ភូមិ​ច្រេស ឃុំ​បឹង​សាលា​ខាង​ត្បូង ស្រុក​កំពង់​ត្រាច។ បន្ទាប់​​ពី​ការ​​ ចុះ​ផ្សាយ​រួច​មក ​ក៏​មាន​សប្បុរស​ជន​ជា​ច្រើន​នាក់​​ចុះ​ទៅ​ដល់​ផ្ទះ​ដ៏​ តូច​របស់​លោក​យាយ​ ដោយ​មាន​អំណោយ​ប្រគល់​ជូន​លោក​យាយ​ជា​ម្តាយ និង​កូន​ជា​​ ហូ​រ​ហែ។ កាល​ពី​ឆ្នាំ​២០០៩

ខេត្ត​កំពត ៖ កោះ​សន្តិ​ភាព​ធ្លាប់​បាន​ចុះ​ផ្សាយ​​ពី​ជីវិត​ដ៏​លំបាក​នៃ ​អ្នក​​ម្តាយ​ជរា និង​កូន​ស្រី​ពិការ​តាំង​ពី​កំណើត​ ដែល​​ម្តាយ​ឈ្មោះ​ម៉ា ក្រឹម អាយុ​៩០​ឆ្នាំ និង​​កូន​ស្រី​​ពិការ​​ឈ្មោះ​ម៉ី ផាន អាយុ​៦០​ឆ្នាំ នៅ ​ភូមិ​ច្រេស ឃុំ​បឹង​សាលា​ខាង​ត្បូង ស្រុក​កំពង់​ត្រាច។ បន្ទាប់​​ពី​ការ​​ ចុះ​ផ្សាយ​រួច​មក ​ក៏​មាន​សប្បុរស​ជន​ជា​ច្រើន​នាក់​​ចុះ​ទៅ​ដល់​ផ្ទះ​ដ៏​ តូច​របស់​លោក​យាយ​ ដោយ​មាន​អំណោយ​ប្រគល់​ជូន​លោក​យាយ​ជា​ម្តាយ និង​កូន​ជា​​ ហូ​រ​ហែ។ កាល​ពី​ឆ្នាំ​២០០៩ ​ដោយ​ការ​ជួយ​ផ្តល់​អំណោយ​មួយ​ប្រាវ​នេះ​​ ធ្វើ ​ឱ្យ​លោក​​យាយ​ជា​ម្តាយ និង​កូន​​មាន​ក្តី​សង្ឃឹម​ក្នុង​ការ​បន្ត​ជីវិត​រស់ ​ទៀត ប៉ុន្តែ​​ពិត​ណាស់​គ្មាន​អ្នក​ណា​ម្នាក់​ជួយ​ចិញ្ចឹម​​ឬផ្តល់​ជា​អំណោយ ​រាល់​ខែ​នោះ​ទេ។ បន្ទាប់​ពី​ដាច់ការ​ផ្តល់​អំណោយ​​នេះ​​អស់​មួយ​​ឆ្នាំ​នៅ​ រសៀល​ថ្ងៃ​ទី​១៨ តុលា លោក​លី ហុក​សេង មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក ​កំពង់​ត្រាច ​ក៏​បាន​នាំ​យក​អំណោយ​​ទៅ​ជូន​លោក​យាយ និង​កូន​ស្រី​ ក្នុង​ នោះ​មាន​លុយ​៥​ម៉ឺន​រៀល​ មី​១កេស ត្រី​ខ​មួយ​យួរ ទឹក​ស៊ីអ៊ីវ​១​យួរ អង្ករ​ ២០​គីឡូ​ក្រាម។

លោក​លី​ ហុក​សេង ​មាន​ប្រសាសន៍​ថា លោក​​ធ្លាប់​បាន​ ដឹង​រឿង​ម្តាយ និង​កូន​ពិការ​នេះ​តាម​រយៈ​ការ​ផ្សាយ​របស់​កោះ​សន្តិ​ភាព ហើយ ​លោក​ក៏​មាន​ការ​ចាប់​អារម្មណ៍​តែ​កាល​​នោះ​លោក​មិន​ទាន់​មក​ខេត្ត​កំពត​ទេ  ទើប​តែ​នៅ​ឆ្នាំ​២០១០ នេះត្រូវបាន​ថ្នាក់​លើ​ប្រគល់​ភារ​កិច្ច​ឱ្យ​លោក​មក​​ ខេត្តកំពត ហើយ​ក៏​បាន​នឹក​ឃើញ​ដល់​រឿង​​លោក​យាយ​ម្តាយ​ជរា និង​កូន​ស្រី​ ពិការ​ហើយ​មាន​អាយុ​​វែង​នេះ។ ទោះ​បី​ជា​អំណោយ​នេះ​តិច​តួច​ក្តី​ក៏​​​​នេះ​ ជា​ការ​​បង្ហាញ​នូវ​ទឹក​ចិត្ត​សប្បុរ​ស​ធម៌​របស់​លោក​ចំពោះ​លោក​យាយ​ទាំង​២​ នាក់ ម្តាយ និង​កូន​ដែរ។ សូម​បញ្ជាក់​ថា លោក​យាយ​ម៉ា ក្រឹម មាន​តែ​កូន​២​ នាក់​ ​ដែល​កូន​ទី​១​ ​ឈ្មោះ​ម៉ី ផុត ភេទ​ប្រុស បច្ចុ​ប្បន្ន​អាយុ​៧១​ឆ្នាំ  ជា​​​អាចារ្យ​វត្ត​ និង​ទី​២​​គឺ​កូន​ស្រី​ម៉ី ផាន ​ដែល​ពិការ​​នេះ​តែ​ម្តង៕