ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងព្រះសីហនុ​ប្រែ​ហើយ​…​បុណ្យអុំទូក​៣​ថ្ងៃ អ្នក​ទៅ​លេង​ធ្លាក់​ចុះ​ខ្លាំង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជា​ប្រវត្តិសាស្ត្រ​ម្តងទៀត បន្ទាប់​ពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ភ្ញៀវ​ទេសចរ​ធ្លាក់ចុះ ​គួរ​ឱ្យ​កត់សម្គាល់​នោះ នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​កន្លង​ទៅ​ថ្មី​ៗ​នេះ អ្នកទេសចរ​បានធ្លាក់​ចុះ​ដល់​២៥,៨៨% ស្រប​ពេល​ដែល​កំណើនសេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​មានការ​កើនឡើង​យ៉ាង​គំហុក ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​ចុង​ក្រោយ​នេះ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ជា​ប្រវត្តិសាស្ត្រ​ម្តងទៀត បន្ទាប់​ពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ភ្ញៀវ​ទេសចរ​ធ្លាក់ចុះ ​គួរ​ឱ្យ​កត់សម្គាល់​នោះ នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​កន្លង​ទៅ​ថ្មី​ៗ​នេះ អ្នកទេសចរ​បានធ្លាក់​ចុះ​ដល់​២៥,៨៨% ស្រប​ពេល​ដែល​កំណើនសេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​មានការ​កើនឡើង​យ៉ាង​គំហុក ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​ចុង​ក្រោយ​នេះ ។

យោង​តាម​ស្ថិតិ​ភ្ញៀវ​ទេសចរ​ ដែល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូកបណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកាឆ្នាំ​២០១៨ លោក វ៉េ​ង ស៊ី​សុ​វង្ស អនុប្រធានមន្ទីរ​ទេសចរណ៍​ខេត្ដ ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ព្រះ​ទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​នេះ ខេត្តព្រះ​សីហ​នុ​ទទួលភ្ញៀវ​ទេសចរ​សរុប​ប្រមាណ៦៣.០០០​នាក់ ថយ​ចុះ​២៥,៨៨% ក្នុង​នោះ​ភ្ញៀវជាតិ​មាន​ប្រមាណ​៥០.២៣០​នាក់ ថយ​ចុះ៣២,០៧% តែ​ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ១២.៧៧០​នាក់ កើនឡើង​១៥,៥៦% ។

ភ្ញៀវ​ទៅ​កម្សាន្ត​ តាម​បណ្តា​កោះមាន​ចំនួន​សរុប​៦.៤៨៩​នាក់​(​ស្រី​២.៨៥៥​នាក់​) កើនឡើង ៨,៣៦% ក្នុង​នោះ​ភ្ញៀវ​ជាតិ​ចំនួន​៣.០០១​នាក់​(​ស្រី​១.២៣៥​នាក់​) ថយ​ចុះ​៨៧,៨៩% និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣.៤៨៨​នាក់​(​ស្រី ១.៧០០​នាក់​) កើន​២៧,៧០%​។ ភ្ញៀវ​ទេសចរ​ចូល​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សី​ហនុមាន​ចំនួន​៥.៤០០​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ចំនួន​៥០​នាក់ និង​ភ្ញៀវ​បរទេស ៥.៣៥០​នាក់ ។

នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​នាវា​ទេសចរណ៍​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​១គ្រឿង ភ្ញៀវ​សរុប​១.៨៥៤​នាក់​(​ស្រី​៩៦១​នាក់​) មាន​នាវិក​សរុប​៧៩៣​នាក់​(​ស្រី១២៧​នាក់​) ។ ភ្ញៀវ​មក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​មាន រមណីយដ្ឋាន​ក្បាលឆាយ​មាន​ប្រមាណ ៤.៧៩៥នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​បរទេស​៦០​នាក់​(​ស្រី​១៧នាក់​) រមណីយដ្ឋាន​ថ្ម​រូង​មាន​ប្រមាណ​១.៨៨០នាក់​(​ស្រី​៥៦៤​នាក់​) ក្នុង​នោះ​ភ្ញៀវ​បរទេស២៧០​នាក់ រមណីយដ្ឋាន​ពិ​ច​និ​ច​មាន​ភ្ញៀវ​ប្រមា​ណ​១.៨៥០​នាក់ ក្នុង​នោះ​ភ្ញៀវ​បរទេស ៣៣០
នាក់​(​ស្រី​១០០​នាក់​) ។

ចំពោះ​តម្លៃ​សេវាកម្ម​ស្នាក់​នៅ សណ្ឋាគារ​មួយចំនួន​មានការ​កើនឡើង​ចន្លោះ​ពី​២០%​ទៅ​៣៥% និង​ ផ្ទះ​សំណាក់​មួយ​ចំនួន​ មានការ​កើនឡើង​ចន្លោះ​ពី​៣០% ទៅ​៥០% ។ ចំណែក​ម្ហូបអាហារ​គ្រឿងសមុទ្រ​ មាន​ការ​ឡើងថ្លៃ​ប្រមាណ​២០% ។ អ្វី​ដែល​ត្រូវ​បាន​កត់សម្គាល់ គឺ​ការ​កម្សាន្ត​តាម​តំបន់ឆ្នេរ​មានការ​ធ្លាក់ចុះ​​យ៉ាង​គំហុក​តែ​ម្តង ខុស​កាលពី​ឆ្នាំទៅ​មិ​ញ នៅ​តាម​ឆ្នេរសមុទ្រ ពិសេស​ចំណុច​អូរ​ឈើទាល អ្នក​ទៅ​លេង​មាត់​សមុទ្រ​​មី​ដេរដាស​ចុះ​ងូតទឹក តែ​ពេល​នេះ​បែរជា​ថយ​ចុះ​យ៉ាង​ខ្លាំង​ទៅ​វិញ ។

ភ្ញៀវ​ទេសចរ​និង​អ្នក​ខេត្ត​ព្រះ​សីហ​នុ​ជា​ច្រើនបាន​បង្ហាញ​អារម្មណ៍​ស្រ​ដៀង​គ្នា​ថា ក្នុង​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​ឈប់​សម្រាក​ជា​ច្រើន​ថ្ងៃ​គឺ​ស្ទើរតែ​១ស​ប្តា​ហ៍ ហើយ​មួយ​ចំនួន​បាន​ទៅ​លេង​ស្រុក​កំណើត មួយ​ចំនួន​ទៀត​នាំ​គ្នា​ដើរ​លេង​នៅ​តាម​ទី​កម្សាន្ត​នានា​ដែល​ប្រារព្ធ​ពិធីបុណ្យ នៅ​រាជធានី​ភ្នំពេញ និង​មួយ​ចំនួន​ទៀត​នោះ គឺ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ទៅ​តាម​ខេត្ត​មួយ​ចំនួន ដូច​ជា​ខេត្ត សៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ​ជាដើម ។

ដោយឡែក ខេត្ត​ព្រះ​សីហ​នុ​គឺជា​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត ដែល​មាន​ទេសភាព​ដ៏​ស្រស់ បំព្រង និង​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​របស់​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​ក្រោយ​ពី​មាន​កំណើន​ជនជាតិ​ចិន​យ៉ាង ច្រើន​បាន​ហូរ​ចូល​យ៉ាង​គំហុក​មក តំបន់​នេះ​បាន​ប្រែ​ក្លាយទៅជា​តំបន់​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​លែង​ទៅ​លេង​កម្សាន្តដូច​មុន​ៗ​ទៀត ព្រោះ​ទាំង​ការ​ស្នាក់​នៅ និង​ហូប​ចុក បាន​កើន​តម្លៃ​ក្នុង​កម្រិត​មួយ​ដែល​ប្រជាពលរដ្ឋ​មិន​មាន​លទ្ធភាព ។ ជាក់ស្តែង បើ​យើងក្រឡេក​មើលទៅ​តំបន់ឆ្នេរ​ពិតជា​មាន​ភាព​ស្ងប់ស្ងាត់​ខ្លាំង​ណាស់ ដែល​ខុស​កាលពីមុន​គឺ​មាន​មនុស្ស​ច្រើន​កុះករ ពេល​មានបុណ្យ​ទាន​ម្តង​ៗ ៕

អត្ថបទសរសេរ ដោយ