ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សង្វៀន​ជល់​មាន់​២​កន្លែង ចាប់​បាន​មាន់​៤​ក្បាល​អ្នកលេង​រត់​អស់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សង្វៀន​បញ្ជា​ល់​មាន់​២​កន្លែង ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ វិច្ឆិកា លទ្ធផល​ទីតាំង​ទី​១.​នៅ​ចំណុច​មាត់បឹង​ទ្រាំង ចម្ងាយ​៣០០​ម៉ែត្រ ខាងកើត​ភូមិ​មេសរ​ប្រ​ចាន់ ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង…

ខេត្តព្រៃវែង ៖ សង្វៀន​បញ្ជា​ល់​មាន់​២​កន្លែង ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ វិច្ឆិកា លទ្ធផល​ទីតាំង​ទី​១.​នៅ​ចំណុច​មាត់បឹង​ទ្រាំង ចម្ងាយ​៣០០​ម៉ែត្រ ខាងកើត​ភូមិ​មេសរ​ប្រ​ចាន់ ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង រឹបអូស​យក​បាន​មាន់​២​ក្បាល ជញ្ជីង​ថ្លឹង​១ កន្ត្រក​ដាក់​មាន់​២ ចំណែក​ម្ចាស់ និង​អ្នកលេង​គេចខ្លួន​បាត់ ។

ទីតាំង​ទី​២ បង្ក្រាប​នៅ​ចំណុច​ក្នុង​ចម្ការ​ចេក​ក្រោយ​ភូមិ​មេលោង ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង រឹបអូស​បាន​មាន់​២​ក្បាល ជញ្ជីង​ថ្លឹង​មាន់​១ បំពង់​ទឹក​ក្តៅ​១ និង​ស្បៃ​ចង​រុំ​មួយ​ចំនួន ចំណែក​អ្នកលេង និង​ម្ចាស់​មាន់ រត់​បាត់​ស្រមោល​។

សរុប​មាន់​៤​ក្បាល​ដែល​ម្ចាស់​វា​រត់​ចោល បាន​ក្លាយជា​មាន់​សម្ល​របស់​សមត្ថកិច្ច​(​ងាប់​) ហើយ​ជញ្ជីង​ថ្លឹង​២​គ្រឿង បំពង់​ទឹក​ក្តៅ​១ កន្ត្រក​ដាក់​មាន់​២ ព្រមទាំង​ស្បែ​ចង​ហ៊ុំ​ព័ទ្ធ​ទីតាំង​ជល់​មាន់ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​ពារាំង ដើម្បី​បញ្ជាក់​ពី​ស្នាដៃ និង​ជា​ភស្តុ​តាង​នៅ​ពេល​ចុះ​បង្ក្រាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ