ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​មន្ត្រី​នៅ​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ទទួលផល​ពី​បទល្មើស​ព្រៃឈើ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​ដែល​កោះសន្តិភាព​ទទួល​បាន​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៨​នេះ បាន ឲ្យ​ដឹង​ថា «​ឈើ​ទាំងអស់​(​ដូច​ក្នុង​រូបភាព​)​ដឹក​ចេញពី​ម្រេច​ដូង​រ៉ាង ក្នុង​ការ​គ្រប់គ្រង​របស់​ស្នាក់​ការ​ពូ​គង់​។ ប្រភព​ថា…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​ដែល​កោះសន្តិភាព​ទទួល​បាន​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៨​នេះ បាន ឲ្យ​ដឹង​ថា «​ឈើ​ទាំងអស់​(​ដូច​ក្នុង​រូបភាព​)​ដឹក​ចេញពី​ម្រេច​ដូង​រ៉ាង ក្នុង​ការ​គ្រប់គ្រង​របស់​ស្នាក់​ការ​ពូ​គង់​។ ប្រភព​ថា បាន​ជួប​ក្នុង​ម៉ូតូ​កែ​ច្នៃ​ទាំងនេះ​នៅ​ក្នុង​ចម្ការ​កៅស៊ូ​ក្រោយ​តំបន់ កា​បី​»​។

សេចក្តីរាយការណ៍​បន្ត​ថា «​ឈើ​ទាំងអស់​កាត់​រំលំ​នៅ​ចំណុច ដែល​គេ​មាន​ផែនការ​ទន្ទ្រាន​យក​ដី ហើយ​មាន​ម៉ូតូ​ចូល​មិន​តិច​ជាង​៣០​គ្រឿង​ទេ …​ដោយ​បង់ប្រាក់​ឲ្យ​មន្ត្រី​នៅ​ស្នាក់​ការ​ពូ​គង់ មានឈ្មោះ​ដូច​ជា ឆៃ ឈឿ​ន និង​ប៉េ​អឹ​ម​នៅ​ស្នាក់​ការ ដោយ​មិន​មាន​មន្ត្រី ស្នាក់​ការ​ចុះ​ធ្វើការ​រឿង​នេះ​ឡើយ​។ ហើយ​ក៏​មាន​ដាក់​ម៉ាស៊ីន​ចូល​អារ​ជា​ច្រើន​គ្រឿង​នៅ​ចំណុច​ខាងលើ និង​ត្រពាំង​ញាប់ ត្រពាំង​ខ្លុង និង​ស្រែ​អំពុ​យ សម្រាប់​កាត់ឈើ »​។

សូម​បញ្ជាក់​ថា ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា មាន​វិសាលភាព ព្រៃឈើ​ជាង​៣០​ម៉ឺន​ហិ​កតា គ្របដណ្តប់​លើ​ស្រុក​កែវ​សីមា ស្រុក​អូរ​រាំង ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នឹង​មួយ​ផ្នែក​ជាប់​ជាមួយ​ស្រុក​ស្នួល ខេត្តក្រចេះ​។ បច្ចុប្បន្ន​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ស្ថិត​ក្រោម​ការ​គ្រប់គ្រង របស់​លោក ព្រំ វ​ណ្ណា នាយក​ដែន​ជម្រក ដែល​កំពុង​ល្បី​ទទួលផល​ពី​ជំនាញ​ដែល​លោក​បាន​នឹង​កំពុង​បំពេញ​សព្វថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ