ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ៗ​បង្កើត​បាន​ទំនាស់​រឿង​ដី​ទៀត​ហើយ នៅ​ស្រុក​បរិបូណ៌

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​ចំនួន​៣៣​គ្រួសារ រស់នៅ​ភូមិ​សិរី ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ បាន​ចោទប្រកាន់​ទៅ​លើ​អាជ្ញាធរ ឃុំ និង​ស្រុក​ថា បាន​រំលោភ​បំពាន​យក​ដីស្រែ​ប្រាំង​របស់​ពួក​គាត់​ឲ្យ​ទៅ​អ្នក​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ចូល​មក​រស់នៅ​។…

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​ចំនួន​៣៣​គ្រួសារ រស់នៅ​ភូមិ​សិរី ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ បាន​ចោទប្រកាន់​ទៅ​លើ​អាជ្ញាធរ ឃុំ និង​ស្រុក​ថា បាន​រំលោភ​បំពាន​យក​ដីស្រែ​ប្រាំង​របស់​ពួក​គាត់​ឲ្យ​ទៅ​អ្នក​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ចូល​មក​រស់នៅ​។ ការ​តវ៉ា​នេះ បាន​ធ្វើ​ឡើង​នៅ​ចំណុច​ដីស្រែ​ប្រាំង​របស់​ពួក​គាត់​ស្ថិត​ក្នុងភូមិ​កំពុង​អួរ ឃុំ​ខុន​រ៉​ង ស្រុក​បរិបូរ​ណ៌ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ថា ពួក​គាត់​បាន​ប្រកប របរ​ធ្វើស្រែ​ប្រាំង នៅ​ទី​នេះ​យូរ​ឆ្នាំ​ណាស់​មក​ហើយ ខ្លះ​ថា ៣​ទៅ​៤​ឆ្នាំ និង​ខ្លះ​ថា ៥​ទៅ​៦​ឆ្នាំ និង​ខ្លះ​ទៀត​បាន​និយាយ​ថា គាត់​មាន​ទាំង​លិខិត​ពាក្យ​ស្នើ​សុំ​កាន់កាប់​ដីធ្លី​ទៅ​ទៀត​គឺ​តាំងពី​សម័យ​រដ្ឋ​កម្ពុជា​១៩៨៩​មក​ម្លេះ​។

ដី​ពួក​គាត់​ទាំង​៣៣ គ្រួសារ មាន​ចំនួន​១៦​ហិ​កតា​១៧​អា​។ ប៉ុន្តែ​ថ្មី​ៗ​នេះ​ស្រាប់តែ​អាជ្ញាធរ ឃុំ​ខុន​រ៉​ង និង​ស្រុក​បរិបូរ​ណ៌ បាន​ដកហូត​ដី របស់​ពួក​គាត់​ឲ្យ​ទៅ​ប្រជាពលរដ្ឋ អ្នក​រស់នៅ​ភូមិ​កំពង់​អូរ ដែល​ធ្វើការ​បំ​លាស់​ទី ពី​ក្នុង​ទឹក​មក​រស់នៅ​លើគោក ជា​ដី​ពួក​គាត់​ដែល​អាស្រ័យ​ផល​ស្រូវប្រាំង​ទៅ​វិញ​។ មិន​ត្រឹម​ប៉ុណ្ណឹង អាជ្ញាធរ​ឃុំ​បាន​ដក់​បង្គោលរបង​ដីស្រែ​របស់​ពួក​គាត់ និង​បាន​ឃាត់​យក​គោ​យន្ត​របស់​ពួក​គាត់​មួយ​គ្រឿង​ទៅ​ដាក់​សាលាឃុំ​ទៀត​ផង ខណៈ​ពួក​គាត់​កំពុង​រាស់​ដី​ទៀត​ផង​។ ហេតុនេះ​ពួក​គាត់​សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត និង​ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន សូម​មេត្តា​ជួយ​អន្តរាគមន៍ ជួយ​ពួក​គាត់​ផង​។

ទាក់ទង​នឹង​ការ​ចោទប្រកាន់​ខាងលើ​នេះ លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៌ បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា​៖ បញ្ហា​ដី​ដែល​ប្រជាពលរដ្ឋ​ក្នុងភូមិ​សិរី​ខាងលើ​នេះ គឺជា​ដី​ស្ថិត​ក្នុង​តំបន់​៣ ជា​តំបន់ហាមឃាត់ ដោយ​អាជ្ញាធរ​ជាតិ​បឹង​ទន្លេសាប​។ ប៉ុន្តែ​កន្លង​ទៅ​ប្រជាពលរដ្ឋ​ចេះ​តែ​បំពាន​ក្បាល​ដីស្រែ​ម្តង​បន្តិច​ៗ ជា​រៀង​រាល់​ឆ្នាំ​ពេល​ណា​អាជ្ញាធរ​ចុះ​ហាមឃាត់​ខ្លាំង​គាត់​នាំ​គ្នា​ផ្អាក​ទៅ ពេល​ស្ងាត់​ពួក​គាត់​លួច​ឈូស​ឆាយ​ធ្វើ​បន្ត​។​គាត់​មិន​ចង់​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ចេះ​តែ​អប់រំ​ខ្លះ​ៗ​ទៅ​ពេល​ខ្លះ​មាន​ធ្វើ​កិច្ចសន្យា​ទៀត​ផង​។ ប្រជាពលរដ្ឋ បាន​សន្យា​ថា រដ្ឋ​ត្រូវការ​ពេល​ណា​ពួក​គាត់​នឹង​ឲ្យ​ពេល​នោះ​វិញ​។

លុះដល់​ពេល​បំ​លាស់​ទី ផ្ទះ​បណ្តែត​ទឹក​របស់ អ្នក​ភូមិ​កំពង់​អួរ បែរជា​ពួក​គាត់​មិន​ឲ្យ​ទើប​កើតរឿង​បែប​នេះ ហើយ​ដី​ចំណុច​គាត់​រំលោភ​បំពាន​លួច​កាប់​ព្រៃ​តំបន់​៣ ធ្វើស្រែ​ប្រាំ​រាល់​ឆ្នាំ​នោះ​គឺជា​ដី​ស្ថិត​នៅ​ភូមិ​កំពង់​អួរ មិនមែន​ដី​ក្នុងភូមិ​សិរី​នោះ​ទេ​។ ចំណែក​រឿង​នេះ​នឹង​ដោះស្រាយ គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិការ​នេះ ដោយ​អាជ្ញាធរ​ត្រៀម​ឯកសារ ផែនទី សម្រាប់​បង្ហាញ​ពួក​គាត់​ឲ្យ​បាន​យល់ ហើយ​ឲ្យ​ពួក​គាត់​ត្រូវ​ត្រៀម​ឯកសារ​បង្ហាញ​ដែរ ដើម្បី​មាន​សមធម៌​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ