ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា សង ថន ប្តឹង​អភិបាលរង​ខេត្ត​ម្នាក់​… ពិតជា​មិនធម្មតា​ទេ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​លើ​ឯកសារ​នានា និង​តាម​ការ​បំភ្លឺ​ដោយ​ផ្ទាល់​ពី​ដើមបណ្ដឹង​ផង បាន​ទម្លាយ​ឲ្យ​ដឹង​ថា លោក​ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ទំនង​បាន​ក្លែង​ឯកសារ និង​បញ្ចុះបញ្ចូល​ឲ្យ​លោក​ច័ន្ទ…

ខេត្តបាត់ដំបង ៖ យោង​លើ​ឯកសារ​នានា និង​តាម​ការ​បំភ្លឺ​ដោយ​ផ្ទាល់​ពី​ដើមបណ្ដឹង​ផង បាន​ទម្លាយ​ឲ្យ​ដឹង​ថា លោក​ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ទំនង​បាន​ក្លែង​ឯកសារ និង​បញ្ចុះបញ្ចូល​ឲ្យ​លោក​ច័ន្ទ សុផល អតីត​អភិបាលខេត្ត យល់ព្រម​ចុះ​ហ្ថ​លេខា គោរព​ជួន​សម្ដេច​ក្រឡាហោម ស ខេ​ង ដើម្បី​សុំ​គោល​ការ​កាត់​ដី​ចំនួន​២,៥០០​ហិច​តា​ពី​លោក​ឧកញ៉ា​ម្នាក់ លើស​ពី​ចំនួន​ដែល​លោក​ឧកញ៉ា​រូប​នេះ បាន​ធ្វើ​លិខិត​​សុំ​ប្រគល់​ដី​ដោយ​ស្មោះ​ជួន​សម្ដេច​ក្រឡាហោម ត្រឹមតែ​៧០០​ហិច​តា ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម និង​បែងចែក​ជូន​ប្រជាពលរដ្ឋ​ជិត​២០០​គ្រួសារ​ដែល​មាន​ជម្លោះដីធ្លី​តំបន់​នោះ​។

នេះ​ជា​ឯកសារ​ទិញ​ដី​របស់​លោក​សង ថន

លោក​ឧកញ៉ា សង ថន ដែល​ជា​ម្ចាស់​ដី​ និង​ជាដើម​បណ្ដឹង​ផង បាន​ប្រាប់​កោះសន្តិភាព​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ថា លោក​ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្ត មិន​ត្រឹមតែ​ផ្ដើមគំនិត​ក្លែង​ឯកសារ​ដាក់​ជូន​សម្ដេច​ក្រឡាហោម ក្នុង​គោលបំណង​បន្លំ​ស៊ីដាច់​ដី​របស់​លោក​ជិត​២,០០០​ហិច​តា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ស៊ីដាច់​ប្រាក់​របស់​លោក​ចំនួន​២៥,០០០​ដុល្លារ​ទៀត ជា​ថ្នូរ​នឹង​ការ​សន្យា​ថា យក​ទៅ​រត់ការ​ធ្វើ​ប្លង់​ដី​ឲ្យ​លោក តែ​រហូត​មក​ដល់​ពេល​នេះ​ស្ងាត់ឈឹង​តែ​ម្ដង ហើយ​ចង់ស៊ី​ដាច់​ទាំង​ដី​ទៀត​។

នេះ​ជា​ឯកសារ​ទិញ​ដី​របស់​លោក​សង ថន

លោក​ឧកញ៉ា សង ថន បាន​ថ្លែង​ថា ដោយសារ​តែ​លោក​ចង់​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​ពលរដ្ឋ​ជិត​២០០​គ្រួសារ​​ដែល​ទន្ទ្រាន​យក​ដី​របស់​លោក​នៅ​តំបន់​នោះ លោក​ក៏​បាន​សម្រេច​ធ្វើ​លិខិត​ជា​ផ្លូវការ​សុំ​ប្រគល់​ដី ជូន​សម្ដេច​ក្រឡាហោម ស ខេ​ង ចំនួន​៧០០​ហិច​តា នៅ​ស្រុក​គាស់​ក្រឡ ដើម្បី​សុំ​ឲ្យ​សម្ដេច​ជួយ​បែង​ចែង​ជូន​ពលរដ្ឋ​ទាំងនោះ​ និង​សល់​ប៉ុន្មាន​ទុក​ប្រើប្រាស​ជា​ប្រ​យោ​ជ​ន៍​រួម​។

លោក​ស៊ូ អា​រ៉ា​ហ្វា​តើ អភិបាលរង​ខេត្ត​

ប៉ុន្តែ​បែរជា​លោក​ស៊ូ អា​រ៉ា​ហ្វា​ត់ ដែល​ទ​ទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ ក្លែង​ឯកសារ​ផ្ទុយ​​ពី​លិខិត​ដើម​របស់​លោក​ដាក់​ជូន​សម្ដេច​ក្រឡាហោម សុំ​គោល​ការ​កាត់​យក​ដី​ពី​លោក រហូត​ដល់​ទៅ​ចំនួន​២,៥០០​ហិចតា លើស​ពី​ចំនួន​ដី​ដែល​លោក​បាន​ប្រគល់​ជូន​សម្ដេច​ទៅ​វិញ​។ លោក​បានដឹង​រឿង​នេះ បន្ទាប់​​ពី​ក្រសួងមហាផ្ទៃ​ចេញ​សេចក្ដី​ជូន​ដំណឹង​ឆ្លើយ​តប​មក​លោក​វិញ​អំពី​រឿង​ប្រគល់​ដី​នេះ​។

ព័ត៌​មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​​នៅ​លើ​កាសែត​កោះ​សន្តិ​ភាព

ស​.​ជ​.​ណ របស់​ក្រសួងមហាផ្ទៃ

លិខិត​រដ្ឋបាល​ខេត្ត
លិខិត​ដើម​របស់​លោក​សង​ថន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ