ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ឱកាស​បុណ្យអុំទូក​ត្រឹមតែ​៣​ថ្ងៃ​សោះ ស្លា.ប់​១៦​នាក់ របួសធ្ងន់​ស្រាល​៣៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយះ​ពេល​ពីរ​ក្រោយ​ថ្ងៃ​បុណ្យអុំទូក​គិត​ពី​ថ្ងៃ​ទី​២៤-២៥ ខែ​វិ​ច្ឆ​ិកា ឆ្នាំ​២០១៨ កើត​ឡើ​២៧​លើក​(​យប់​១៦​លើក​) ស្លាប់​១៦​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​ប្រុស​២៣​នាក់​(​ស្រី​២​នាក់​) របួសស្រាល​១១​នាក់​(​ស្រី​២​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយះ​ពេល​ពីរ​ក្រោយ​ថ្ងៃ​បុណ្យអុំទូក​គិត​ពី​ថ្ងៃ​ទី​២៤-២៥ ខែ​វិ​ច្ឆ​ិកា ឆ្នាំ​២០១៨ កើត​ឡើ​២៧​លើក​(​យប់​១៦​លើក​) ស្លាប់​១៦​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​ប្រុស​២៣​នាក់​(​ស្រី​២​នាក់​) របួសស្រាល​១១​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១១​លើក​ស្លាប់​៨​នាក់​, មិន​គោរព​សិទ្ធិ​៤​លើក​ស្លាប់​៣​នាក់​, បត់​គ្រោះថ្នាក់​៥​លើក​ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​៥​លើក​ស្លាប់​២​នាក់​, កត្តា​យាន​១​លើក​ស្លាប់​១​នាក់​, ប្រជែង​១​លើក ។

សរុប​ស្លាប់​១៦​នាក់ : ម៉ូតូ​១៣​នាក់​(​មិន​ពាក់មួក​៦​នាក់​) កង់​១​នាក់​, គោ​យន្ត​១​នាក់​, ថ្មើរជើង​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៧​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​១៣​លើក​ស្លាប់​៧​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​នឹង​ផ្សេង​ៗ១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​ផ្សេង​ៗ៣​លើក ស្លាប់​៣​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៥១​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៣០​គ្រឿង​, រថយន្ត​តូច​១៥​គ្រឿង​, ផ្សេង​ៗ៤​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង​, ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១២​លើក​, រថយន្ត​តូច​១៣​លើក​, រថយន្ត​ធំ​១​គ្រឿង​, ផ្សេង​ៗ១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១១​លើក​, ផ្លូវ​ខេត្ត​១៥​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តស្វាយរៀង​៤​លើក​ស្លាប់​២​នាក់ របួស​៥​នាក់​, ភ្នំពេញ​៦​លើក​ស្លាប់​៥​នាក់ របួស​១០​នាក់​, ខេត្តពោធិ៍សាត់​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្តបន្ទាយមានជ័យ​១​លើក ស្លាប់​១​នាក់​, ខេត្ត​រតនគីរី​២​លើក ស្លាប់​១​នាក់ របួស​៤​នាក់​,​ខេត្តបាត់ដំបង​១​លើក ស្លាប់​១​នាក់​, ខេត្តកំពង់ចាម​១​លើក ស្លាប់​១​នាក់​, ខេត្តកំពត​១​លើក ស្លាប់​១​នាក់​, ខេត្តកណ្តាល​២​លើក ស្លាប់​១​នាក់ របួស​២​នាក់​, ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​១​នាក់ និង​ខេត្តតាកែវ​១​លើក ស្លាប់​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ