ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi នឹង​នៅ​តែ​ខ្លាំង​ផ្តាច់​គេ បើ​ទោះបីជា​ដាច់​ជើង​ម្ខាង​ក៏​ដោយ​!

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ Vitolo របស់​ក្លិប Atletico Madrid ប្រាប់​មិត្ត​រួម​ក្រុម​ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ Vitolo របស់​ក្លិប Atletico Madrid ប្រាប់​មិត្ត​រួម​ក្រុម​ថា បើ​ទោះបីជា Messi ថ្ងៃ​មុខ​អត់​ជើង​ម្ខាង​ក៏​ដោយ ក៏​នៅ​តែ​ខ្លាំង​ផ្តាច់​គេ​ដែរ​។

នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ Atletico Madrid បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឲ្យ​ការ​ប្រកួត​ជាមួយនឹង​ក្លិប​អ្នកមាន​បុណ្យ Barcelona​។ នៅ​មុន​ពេល​ការ​ប្រកួត​មក​ដល់​កីឡាករ​អាយុ​២៩​ឆ្នាំ Vitolo បាន​ប្រាប់​ទៅ​មិត្ត​រួម​ក្រុម​ឲ្យ​ប្រយ័ត្ន​ចំពោះ​ការ​លេង​របស់ Messi ហើយ​លើក​ឡើង​ថា Messi នឹង​នៅ​តែ​ខ្លាំង​ផ្តាច់​គេ បើ​ទោះបីជា​ថ្ងៃ​មុខ​មាន​ជើង​ម្ខាង​ក៏​ដោយ​។

Vitolo បាន​ប្រាប់​ថា​៖ «​ពួក​យើង​មាន​អារម្មណ៍​រំភើប​ជា​ខ្លាំង​។ វា​ពិតជា​ល្អ​ណាស់ ដែល​អ្នកគាំទ្រ​អាច​ទស្សនាការ​ប្រកួត​បែប​នេះ​។ អ្នក​អាច​កាត់​ជើង​ម្ខាង​របស់ Messi ចោល ហើយ​គេ​នៅ​តែ​ជា​ជើង​ខ្លាំង​ផ្តាច់​គេ​ដដែល​។ បើ​ទោះបីជា​គាត់​មិន​ពេញ​លក្ខណៈ​១០០% ក៏​គាត់​អាច​យកឈ្នះ​ក្នុង​ពេល​មួយ​រំពេច​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​ឡើង​ជើង​យ៉ាង​ខ្លាំង​នៅ​រដូវ​កាល​នេះ​សម្រាប់ Barcelona ដោយ​រក​គ្រាប់​បាន​ដល់​ទៅ​២០​គ្រាប់​មក​ហើយ នៅ​ក្នុង​ការ​ប្រកួត​ត្រឹមតែ​១៣​ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ