ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រើស​រើស​អេ​ត​ចាយ​យូរ​ទៅ​ក៏​បែកគំនិត​លួច​ទើបត្រូវ​បែប​នេះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មុខរបរ​ដើរ​រើស​អេ​ត​ចាយ​ទោះបី​ក្រ​មែន​តែ​មាន​សេចក្តីសុខ​បាន​យូរអង្វែង នេះ​មក​ពី​ចង់​មាន​ឆាប់​ទើប​ដាច់​ចិត្ត​ចូល​ចម្ការ​លួច​ម៉ាស៊ីន​គោ​យន្ត​គេ​បម្រុង​យក​លក់​ទីបំផុត​ម្ចាស់​គេ​តាម​ទាន់​ចាប់​ឲ្យ​ប៉ូលិស​ចាត់ការ​តាម​ច្បាប់​តែ​ម្តង ។ ហេតុ​ការ​នេះ​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ថ្ងៃ​ទី​២៤ វិច្ឆិកា​នេះ​មាន​បុរស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់​ពន្ធ​ករណី​ចូល​លួច​ម៉ាស៊ីន​គោ​យន្ត និង​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ ស្ថិត​នៅ​ភូមិ​កណ្តាល…

ខេត្តកណ្ដាល ៖ មុខរបរ​ដើរ​រើស​អេ​ត​ចាយ​ទោះបី​ក្រ​មែន​តែ​មាន​សេចក្តីសុខ​បាន​យូរអង្វែង នេះ​មក​ពី​ចង់​មាន​ឆាប់​ទើប​ដាច់​ចិត្ត​ចូល​ចម្ការ​លួច​ម៉ាស៊ីន​គោ​យន្ត​គេ​បម្រុង​យក​លក់​ទីបំផុត​ម្ចាស់​គេ​តាម​ទាន់​ចាប់​ឲ្យ​ប៉ូលិស​ចាត់ការ​តាម​ច្បាប់​តែ​ម្តង ។ ហេតុ​ការ​នេះ​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ថ្ងៃ​ទី​២៤ វិច្ឆិកា​នេះ​មាន​បុរស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់​ពន្ធ​ករណី​ចូល​លួច​ម៉ាស៊ីន​គោ​យន្ត និង​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ ស្ថិត​នៅ​ភូមិ​កណ្តាល ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ ញ៉ែ​ម ពុទ្ធ​មិ​នា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​បឹង ជន្លេន ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល និង​ម្នាក់​ឈ្មោះ រ​ត្ន័ សៀ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​អញ្ចាញ ឃុំ​ព្រែក អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល (​អ្នក​រើស​អេ​ត​ចាយ​) ។ ជន​រង​គ្រោះជា​ម្ចាស់​របស់​ឈ្មោះ ឃាង ផល្លា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើត​ខាងលើ ។

សម្ភារៈ​ដែល​ជនសង្ស័យ​បម្រុង​លួច​យក​ទៅ​នោះ​មាន​ម៉ាស៊ីន​គោ​យន្ត​១​គ្រឿង និង​ក្បាល​បូមទឹក​ចំនួន​១ ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​សៀ​ល​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក Wave ដោយ​មាន​អូស​រ៉ឺ​ម៉ក​អេ​ត​ចាយ​១​គ្រឿង​ផង​បាន​ជិះ​ចេញពី​ភូមិ​ឈើទាល ឃុំ​ព្រែក អញ្ចាញ ស្រុក​មុខកំពូល​ឆ្ពោះ​មក​ភូមិ​កណ្តាល ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ក្នុង​គោលបំណង​ដើរ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ។ លុះដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចូល​ចម្ការ​ស្វាយ​របស់​ជន​រង​គ្រោះ ហើយ​បានឃើញ​ម៉ាស៊ីន​គោ​យន្ត និង​ក្បាល​បូមទឹក​នៅ​ក្នុង​នោះ​ក៏​ជនសង្ស័យ​នាំ​គ្នា​លើកដាក់​លើ​រ៉ឺ​ម៉ក​ម៉ូតូ និង​បាន​ជិះ​ចេញ ក្នុង​គោលដៅ​លួច​របស់​អ្នក​ដ៏​ទៃ​យក​ទៅ​លក់ ។

ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ជិះ​ទៅ​ដល់​មុខ​វត្ត​កោះ​ចូ​រ៉ា​ម​ក៏​ត្រូវ​ជន​រង​គ្រោះ​តាម​ទាន់ និង​បាន​ស្រែក​ឆោឡោ​ឡើង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ចាប់​ឃាត់​ទុក និង​ជូនដំណឹង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កោះ​ចូ​រ៉ា​ម​ឲ្យ​ជួយ​អន្តរាគមន៍​ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​កាន់​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ