ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​​ថា ​ត្រៀម​ជួយ​ការពារ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ប្រឆាំង​អា​មេ​រិ​ក

5 ឆ្នាំ មុន

ប្រទេស​អីុរ៉​ង់ ៖ ប្រធានាធិបតី​អីុ​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី អះអាង​កាលពី​ថ្ងៃ​ទី២៤​វិច្ឆិកា​ថា ប្រទេស​របស់​លោក ជា​គូប្រជែង​នឹង​អា​រ៉ា​ប៊ី​​សា​អ៊ូ​ឌី​ត ត្រៀម​ជួយ​ការពារ​បណ្ដា​ផលប្រយោជន៍ របស់​ប្រជាជន​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ហើយ​អំពាវនាវ​ដល់​ជន​អ៊ិ​ស្លា​ម​ទូ​ទាំង​ពិភពលោក ឲ្យ​រួបរួម​គ្នា​ប្រឆាំង​សហរដ្ឋអាមេរិក​។…

ប្រទេស​អីុរ៉​ង់ ៖ ប្រធានាធិបតី​អីុ​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី អះអាង​កាលពី​ថ្ងៃ​ទី២៤​វិច្ឆិកា​ថា ប្រទេស​របស់​លោក ជា​គូប្រជែង​នឹង​អា​រ៉ា​ប៊ី​​សា​អ៊ូ​ឌី​ត ត្រៀម​ជួយ​ការពារ​បណ្ដា​ផលប្រយោជន៍ របស់​ប្រជាជន​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ហើយ​អំពាវនាវ​ដល់​ជន​អ៊ិ​ស្លា​ម​ទូ​ទាំង​ពិភពលោក ឲ្យ​រួបរួម​គ្នា​ប្រឆាំង​សហរដ្ឋអាមេរិក​។

អីុ​រ៉​ង់​ស៊ី​អីុត​ និង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ស៊ុន​នី​ត ជា​ប្រទេស​២​ដែល​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ម​ជ្ឈឹ​ម​បូព៌ា បាន​កាត់​ផ្ដាច់​ទំនាក់ទំនង​ការទូត ជាមួយ​គ្នា​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក​។ ប្រទេស​ទាំង​២​មាន​ទំនាស់​ខ្លាំង​ជាមួយ​គ្នា​ចាប់​តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ​។ ពួក​គេ​ប្រឆាំង​គ្នា​លើ​សំណុំរឿង​តំបន់​ និង​អន្តរជាតិ​ជា​ច្រើន​។​ ក្រុង​តេ​ហេ​រ៉​ង់​ជាស​ត្រូវ​របស់​សហរដ្ឋអាមេរិក ហើយ​ក្រុង​រី​យ៉ា​ដ​ជា​សម្ព័ន្ធមិត្ត​ជិតដិត​របស់​ក្រុង​វ៉ា​ស៊ិ​ន​តោន​។

ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នាទី​ក្រុង​តេ​ហេ​រ៉​ង់​ស្ដី​ពី​ឯកភាព​របស់​អ៊ិ​ស្លា​ម លោក​រ៉ូ​ហា​នី​អះអាង​ថា យើង​ត្រៀម​​ការពារ​អស់​ពីកម្លាំងកាយ​ចិត្ត​របស់​យើង បណ្ដា​ផលប្រយោជន៍​របស់​ប្រជាជន​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ប្រឈម​មុខ​នឹង​ភេរវកម្ម ​និង​ពួក​មហាអំណាច​។ យើង​មិន​ទាមទារ​ប្រាក់​៤៥០​ពាន់​លាន​ដុល្លារ​សម្រាប់​កិច្ច​ការពារ​នេះ​ឡើយ ហើយ​យើង​ក៏​ពុំ​ប្រមាថ​អ្នក​ដែរ​។​ លោក​ចង់​និយាយ​យោង​ដល់​បណ្ដា​កុងត្រា​យោធា​រវាង​ក្រុង​រី​យ៉ា​ដ​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន​។

លោក​បន្ត​ថា ​បងប្អូន​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ពុំ​មាន​អ្វី​ត្រូវ​ខ្លាច ដល់​ក្រុង​តេ​ហេ​រ៉​ង់​ឡើយ​។ អ្វី​ដែល​សហរដ្ឋអាមេរិក​ចង់បាន​នៅ​ម​ជ្ឈឹ​ម​បូព៌ា​នា​ពេល​នេះ គឺ​ភាព​ជា​ខ្ញុំ​កញ្ចាស់់​របស់​គេ​។ លោក​អំពាវនាវ​ដល់​ក្រុង​រី​យ៉ា​ដ​ឲ្យ​​បញ្ឈប់​​ការ​ចំណុះ​លើ​ជំនួយ​យោធា​របស់​អា​មេ​រិ​ក ដែល​ពោរពេញ​ដោយ​ការ​អុជអាល​ញុះ​ញ៉​ង់​។ ជំនួស​ការ​ក្រាល​កម្រាលព្រំ​ក្រហម​ទទួល​ពួក​ឧក្រិដ្ឋជន រដ្ឋាភិបាល​របស់​បណ្ដា​ប្រទេស​អ៊ិ​ស្លា​ម ត្រូវ​រួបរួម​គ្នា​ប្រឆាំង​សហរដ្ឋអាមេរិក​ និង​អីុ​ស្រា​អែ​ល ដែល​ចាត់​ទុកដូចជា​ដំបៅ​មហារីក​របស់​តំបន់​។

អីុរ៉​ង់​ពុំ​ទទួលស្គាល់​អត្ថិភាព​នៃ​រដ្ឋ​អីុ​ស្រា​អែ​ល ហើយ​អីុ​ស្រា​អែ​ល​បាន​ចោទប្រកាន់​អីុរ៉​ង់​ថា ​ស្វែងរក​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​។ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ សហរដ្ឋអាមេរិក​បាន​ស្ដារ​ឡើង​វិញ​បណ្ដា​ទណ្ឌ​កម្ម​ជា​ឯកតោភាគី​ប្រឆាំង​អីុ​រ៉​ង់ ក្រោយ​ដកខ្លួន​ថយ​នា​ខែឧសភា​ពី​កិច្ចព្រមព្រៀង ស្ដី​ពី​នុយក្លេអ៊ែរ​អីុរ៉​ង់​ដែល​ចុះហត្ថលេខា​កាល​ពីឆ្នាំ​២០១៥ ដោយ​ក្រុង​តេ​ហេ​រ៉​ង់​និង​បណ្ដា​មហាអំណាច​។ ផ្ទុយ​ទៅ​វិញ​ពួក​អឺរ៉ុប ចិន​និង​រុ​ស្ស៊ី​នៅ​តែ​ស្ថិត​ក្នុង​កិច្ចព្រមព្រៀង​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ