ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អឺរ៉ុប​ត្រៀម​ចែកផ្លូវ​គ្នា​ជាមួយ​អង់គ្លេស

5 ឆ្នាំ មុន

សហភាព​អឺរ៉ុប​-​អង់គ្លេស ៖ មេដឹកនាំ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​២៥​វិច្ឆិកា បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល នា​ឱកាស​កិច្ចប្រជុំ​កំពូល​ពិសេស​មួយ​អនុម័ត​កិច្ចព្រមព្រៀង ប្រវត្តិសាស្ត្រ​ស្ដី​ពី​ការ​ដកខ្លួន​ថយ​របស់​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​ការ​ដកខ្លួន​ថយ​នេះ​ដែល​ចរចា​គ្នា ក្នុង​ភាព​ឈឹ​ចាប់​អស់​រយៈពេល​១៧​ខែ​មក​ហើយ រវាង​ក្រុង​ឡុ​ង​ដ៏​និង​ក្រុង​ព្រុ​ច​សែ​ល…

សហភាព​អឺរ៉ុប​-​អង់គ្លេស ៖ មេដឹកនាំ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​២៥​វិច្ឆិកា បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល នា​ឱកាស​កិច្ចប្រជុំ​កំពូល​ពិសេស​មួយ​អនុម័ត​កិច្ចព្រមព្រៀង ប្រវត្តិសាស្ត្រ​ស្ដី​ពី​ការ​ដកខ្លួន​ថយ​របស់​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​។

ប៉ុន្តែ​ការ​ដកខ្លួន​ថយ​នេះ​ដែល​ចរចា​គ្នា ក្នុង​ភាព​ឈឹ​ចាប់​អស់​រយៈពេល​១៧​ខែ​មក​ហើយ រវាង​ក្រុង​ឡុ​ង​ដ៏​និង​ក្រុង​ព្រុ​ច​សែ​ល នៅ​ត្រូវ​ឆ្លងកាត់​ការ​ផ្ដល់​សច្ចាប័ន របស់​សភា​អឺរ៉ុប​ហើយ​ជា​ពិសេស​របស់​សភា​អង់​គ្លេស មុន​ចូល​ជា​ធរមាន​នា​ថ្ងៃ​ទី​២៩​មីនា​ខាង​មុខ​នេះ​។

លោកស្រី​THERESA MAY នាយក​រដ្ឋមន្ត្រី​អង់គ្លេស ក្នុង​អត្ថបទ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥​វិច្ឆិកា​និយាយ​ថា នោះ​ជា​កិច្ចព្រមព្រៀង​មួយ​សម្រាប់​អនាគត​ដ៏​ប្រសើរ ដែល​អាច​ឲ្យ​យើង​ចាប់​យក​បណ្ដា​កាលានុ​វត្តភាព ដែល​យើង​ទន្ទឹងរង់ចាំ​។

មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​២៧ រួម​ប្រជុំ​គ្នា​នា​ព្រឹក​ថ្ងៃ​ទី​២៥ ​វិច្ឆិកា ដោយ​គ្មាន​អង់គ្លេស ដើម្បី​អនុម័ត​សន្ធិសញ្ញា​ដកខ្លួន​ថយ​នេះ​។​មេដឹកនាំ​ទាំងនោះ​ក៏​នឹង​អនុម័ត​ផង​ដែរ សេចក្ដីថ្លែងការណ៍​នយោបាយ​មួយ ភ្ជាប់​នឹង​សន្ធិសញ្ញា​នោះ​។

មុន​ជួប​ពិភាក្សា​ជាមួយ​លោកស្រី​MAY ប្រធាន​ក្រុមប្រឹក្សា​អឹ​រ៉ុ​ប លោក​DONALD TUSK​បាន​សរសេរ​តាម​TWITTER​ថា បណ្ដា​មិត្ត​នៅ​តែ​ជា​មិត្ត​នឹង​គ្នា​រហូត​ដល់​ទី​បញ្ចប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ