ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ផ្ទុះ​ក្នុង​រោងចក្រ​​ស្លា.ប់ និង​របួស​២៦​នាក់

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​បាន​​រាយការណ៍​នា​ថ្ងៃ​ទី​២៤ ​វិច្ឆិកា​ ២០១៨ ថា ការ​ផ្ទុះ​ក្នុង​រោងចក្រ​មួយ​​ស្ថិត​នៅ​ក្នុង​ខេត្ត​ជី​លី​​នភា​គ​ខាងជើង​ចិន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ ​និង​របួស​២៤​នាក់​។ អាជ្ញាធរ​​បាន​បញ្ជាក់​ថា…

ប្រទេស​ចិន ៖ បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​បាន​​រាយការណ៍​នា​ថ្ងៃ​ទី​២៤ ​វិច្ឆិកា​ ២០១៨ ថា ការ​ផ្ទុះ​ក្នុង​រោងចក្រ​មួយ​​ស្ថិត​នៅ​ក្នុង​ខេត្ត​ជី​លី​​នភា​គ​ខាងជើង​ចិន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ ​និង​របួស​២៤​នាក់​។

អាជ្ញាធរ​​បាន​បញ្ជាក់​ថា ​ផ្ទះ​ចំនួន​ប្រមាណ​ជា​៤០​ខ្នង ក៏​រង​ការ​បំផ្លាញ​ដោយសារ​ការ​ផ្ទុះ​ និង​ភ្លើង​ឆាបឆេះ ដែល​កើត​មាន​នា​វេលា​រំលង​អ​ធ្រា​ត្រ​ថ្ងៃ​ទី​២៣ ​វិច្ឆិកា​។ ហើយ​មូលហេតុ​នៃ​ការ​ផ្ទុះ​ឆេះ​នោះ​នៅ​ពុំ​ទាន់​អាច​កំណត់​​បាន​នៅឡើយ ប៉ុន្តែ​បណ្ដា​អ្នក​ទទួលខុសត្រូវ​និយាយ​ថា គេ​ពុំ​បដិសេធ​ឡើយ​ដែល​នោះ​អាច​ជា​អំពើ​ភេរវកម្ម​មួយ​។

ចិន​បាន​ចាត់វិធានការ​នានា​សំដៅ​កែ​លម្អ​សន្តិសុខ​ឧស្សាហកម្ម ជាមួយ​ការ​បង្កើន​ការ​ត្រួតពិនិត្យ​កាលពី​ឆ្នាំ​ទៅ​មិ​ញ ក្រោយ​ឧប្បត្តិហេតុ​ញឹកញាប់ ក្នុង​បណ្ដា​អណ្ដូងរ៉ែ​ធ្យូងថ្ម​ និង​បណ្ដា​រោងចក្រ​គីមី​។ កាលពី​ខែសីហា​ មនុស្ស​៥​នាក់​ស្លាប់ ក្រោយ​ការ​ផ្ទុះ​ក្នុង​រោងចក្រ​ស្ល​អា​លុយ​មី​នី​ញ៉ូ​ម​មួយ​។ រួច​ការ​ផ្ទុះ​ឆេះ​មួយ​ទៀត​មួយ​ខែ​មុន​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៩​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ