ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ម៉ា​ឡេ​ស៊ី​ស្វែងរក​ឱកាស​នៅ​ក្នុង​ឧស្សាហកម្ម​គីមី​កម្ពុជា​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ការិយាល័យ​ពាណិជ្ជកម្ម​នៃ​ទីភ្នាក់ងារ​ជំរុញ​ការ​នាំ​ចេញ​ម៉ា​ឡេ​ស៊ី (MATRADE) ប្រចាំ​ស្ថានទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​កម្ពុជា នឹង​ធ្វើការ​ផ្តួចផ្តើម​មួយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​កម្ពុជា តាម​រយៈ​បេសកកម្ម​អាជីវកម្ម​ផ្នែក​គីមី និង​ផលិតផល​គីមី​។ បេសកកម្ម​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៨…

​រាជធានី​ភ្នំពេញ ៖ ការិយាល័យ​ពាណិជ្ជកម្ម​នៃ​ទីភ្នាក់ងារ​ជំរុញ​ការ​នាំ​ចេញ​ម៉ា​ឡេ​ស៊ី (MATRADE) ប្រចាំ​ស្ថានទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​កម្ពុជា នឹង​ធ្វើការ​ផ្តួចផ្តើម​មួយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​កម្ពុជា តាម​រយៈ​បេសកកម្ម​អាជីវកម្ម​ផ្នែក​គីមី និង​ផលិតផល​គីមី​។ បេសកកម្ម​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​គណៈប្រតិភូ​ម៉ា​ឡេ​ស៊ី នឹង​បង្ហាញ​ផលិតផល​គីមី​គុណភាព​ខ្ពស់ ដូច​ជា​ផលិតផល​សំអាត សាប៊ូ គីមី​ឯកទេស ផលិតផល​ជ័រ ជីគីមី ផលិតផល​សាច់​ប្រេងដូង (CDEA) គីមីកសិកម្ម សេវាកម្ម​ផ្នែក​ឃ្លាំង និង​ស្តុក ផលិត​បរិក្ខា​ដើម និងផលិតផល​គីមី​តាម​កិច្ចសន្យា ព្រមទាំង​សេវាកម្ម​អន្តរជាតិ​ល្បី​ៗ​រាប់​បញ្ចូល​ទាំង សេវា​​សំអាត​គីមី សេវាកម្ម​វិស្វកម្ម​ជំនួយ​ដល់​ឧស្សាហកម្ម​ប្រព្រឹត្ត​កម្ម​ទឹក (water treatment) ថាម​ពល ដូងប្រេង និង​កៅស៊ូ​។​

​បេសកកម្ម​នេះ​នឹង​ពាំនាំ​នូវ​កម្មវិធី​ជា​បន្តបន្ទាប់ រួម​មាន​សិក្ខាសាលា ជំនួប​អាជីវកម្ម​រវាង​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី និង​កម្ពុជា​។ ចំពោះ​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ចុះ​ឈ្មោះ​ចូលរួម សូម​ទាក់ទង​មក​កាន់​ស្ថានទូត​ម៉ា​ឡេ​ស៊ី តាម​រយៈ​លោក ទូច ពិសិដ្ឋ​សត្យា ទូរស័ព្ទ ០២៣ ៧២១ ២២៤ ឬ ០៩៥ ២០០០ ១៥ ឬ​ផ្ញើរ​អ៊ីមែល​តាម​រយៈ phnompenh@matrade.gov.my​។​

ប្រទេស​កម្ពុជា​មាន​តម្រូវការ​គីមី​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ផលិតផល​ប្រើប្រាស់​មាន​ប្រភព​ពី​គីមី​។ ពី​ឆ្នាំ​២០១៦ ដល់​២០១៧ ពាណិជ្ជកម្ម​គីមី និង​ផលិតផល​គីមី​សរុប​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​កើនឡើង​ចំនួន​​២១.៥% ស្មើរ​នឹង​តម្លៃ​២០.៤​លាន​ដុល្លា​អា​មេ​រិ​ក​។ ផលិតផល​នាំ​ចេញ​ខ្ពស់​ជាងគេ​មាន​ចំនួន​បី​គឺ​ផលិតផល​ដាក់​ពណ៌ ប្តូរ​ពណ៌ និង​ជាតិ​ពណ៌ ថ្នាំលាប ថ្នាំ​វែ​រ​នី និង​​​ផ​លិ​ផល​ពាក់ព័ន្ធ ផលិតផល​វេជ្ជសាស្ត្រ និង​ឱសថ​។​

​សូម​បញ្ជាក់​ថា ទីភ្នាក់ងារ​ជំរុញ​ការ​នាំ​ចេញ​ម៉ា​ឡេ​ស៊ី (MATRADE) បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​០១
​ខែមីនា ឆ្នាំ​១៩៩៣ ក្នុង​នាម​ជា​ផ្នែក​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស ឋិត​ក្រោម​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អន្តរជាតិ នៃ​ម៉ា​ឡេ​ស៊ី (MITI) ។ ទីភ្នាក់ងារ​មានមុខ​ងារ​៖

១- ជំរុញ ជួយ និង​អភិវឌ្ឍ​ពាណិជ្ជកម្ម​ម៉ា​ឡេ​ស៊ី​ក្រៅប្រទេស ដោយ​ផ្តោត​ចម្បង​លើ​ការ​នាំ​ចេញ​ផលិតផល​សម្រេច និង​ពាក់កណ្តាល​សម្រេច និង​សេវាកម្ម​

២- បង្កើត និង​អនុវត្ត​យុទ្ធសាស្ត្រ​ទីផ្សារ​នាំ​ចេញ និង​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​របស់​ម៉ា​ឡេ​ស៊ី​

៣- ធ្វើការ​ស្រាវជ្រាវ​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ​ទីផ្សារ និង​បង្កើត​មូលដ្ឋាន​ទិន្នន័យ​ព័ត៌មាន​ទូលំទូលាយ សម្រាប់​បង្កើន និង​អភិវឌ្ឍ​ពាណិជ្ជកម្ម​របស់​ម៉ា​ឡេ​ស៊ី​

៤- រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ដើម្បី​លើកកម្ពស់​ជំនាញ​ទីផ្សារ​អន្តរជាតិ​របស់​អ្នក​នាំ​ចេញ​ម៉ា​ឡេ​ស៊ី​

៥- បង្កើន និង​ការពារ​ការ​វិនិយោគ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ម៉ា​ឡេ​ស៊ី​នៅ​បរទេស និង​

៦- លើកកម្ពស់ សម្រួល និង​ជួយ​ផ្នែក​សេវាកម្ម​ពាណិជ្ជកម្ម​។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ