ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ស្លា.ប់​ម្នាក់ របួសធ្ងន់​ស្រាល៥នាក់…​ត្រង់​ចំណុច​អូរ​តេ​ក្នុងស្រុក​ពេ​ជ្រា​ដា 

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​២​គ្រឿង​បាន​បុក​គ្នាពេញទំហឹង​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ស្រាល​៥​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​២​គ្រឿង​បាន​បុក​គ្នាពេញទំហឹង​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ស្រាល​៥​នាក់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​តេ ក្នុង​ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

តាម​ការ​បញ្ជាក់​ពី​អធិការ​នគរបាល​ស្រុក​ពេ​ជ្រា​ដា​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើគឺ​​រថយន្ត​យី​
ឌុ​ប និង​រថយន្ត​ម៉ាក​ស្តា​រិច ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា លុះមក​ដល់​ចំណុច​កើតហេតុ បាន​បុក​គ្នា​ពេញទំហឹង​តែ​ម្តង បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​៥​នាក់​។

បច្ចុប្បន្ន សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ រីឯ​អ្នក​រង​របួសធ្ងន់​ស្រាល ត្រូវ​បា​នប​ញ្ចូ​ន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ