ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​អង្គការ​តម្លាភាព​កម្ពុជា​៖​ពលរដ្ឋ​ខ្មែរ​កំពុង​រង​គ្រោះ​ជម្លោះ​នយោបាយ​យ៉ាង​អយុត្តិធម៌

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នាយក​អង្គការ​តម្លាភាព​កម្ពុជា​បាន​អះអាង​ថា ប្រជាជន​ខ្មែរ​កំពុង​តែ​រង​គ្រោះ​នៃ​ជម្លោះ​នយោបាយ​យ៉ាង​អយុត្តិធម៌​បំផុត ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​នាយក​អង្គការ​រូប​នេះ​មើលឃើញ​ថា​ទំនាក់ទំនង​អា​មេ​រិ​ក និង​កម្ពុជា​កំពុង​តែ​មាន​ភាព​ប្រែប្រួល ។ លោក ព្រាប កុ​ល…

រាជធានី​ភ្នំពេញ​៖ នាយក​អង្គការ​តម្លាភាព​កម្ពុជា​បាន​អះអាង​ថា ប្រជាជន​ខ្មែរ​កំពុង​តែ​រង​គ្រោះ​នៃ​ជម្លោះ​នយោបាយ​យ៉ាង​អយុត្តិធម៌​បំផុត ។

ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​នាយក​អង្គការ​រូប​នេះ​មើលឃើញ​ថា​ទំនាក់ទំនង​អា​មេ​រិ​ក និង​កម្ពុជា​កំពុង​តែ​មាន​ភាព​ប្រែប្រួល ។ លោក ព្រាប កុ​ល នាយក​អង្គការ​តម្លាភាព​កម្ពុជា​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​អាណិត​បងប្អូន​ជនជាតិ​ខ្មែរ​យើង​ដែល​ក្លាយជា​ជន​រង​គ្រោះ​នៃ​ជម្លោះ​នយោបាយ ។ ខ្ញុំ​បាន​រំលេច​នូវ​រឿង​អយុត្តិធម៌​ដែល​បាន​កើតឡើង​ចំពោះ​ខ្មែរ​រួម​ទាំង​ឧត្តមមន្ត្រី​មួយ​ចំនួន​ផង​ដែរ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្រែប្រួល​នៃ​ទំនាក់ទំនង​រវាង​ខ្មែរ និង​អា​មេ​រិ​ក​» ។ លោក ព្រាប កុ​ល បាន​លើក​ឡើង​ទៀត​ថា បើ​សំ​ណេ​រ​នោះ​បណ្តាល​ឱ្យ​កើត​មាននូវ​ការ​អាក់អន់ចិត្ត​ដល់​បងប្អូន​ខ្មែរ​ណា​ម្នាក់​វា​មិនមែន​ជា​ចេតនា​របស់ខ្ញុំ​ទេ ។ ចេតនា​របស់ខ្ញុំ គឺ​ចង់ បង្ហាញ​បញ្ហា​នោះ​ឱ្យ​មានការ​ចាប់អារម្មណ៍​ច្រើន ហើយ​សង្ឃឹមថានឹង​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ប​ជ្ឈិ​ម​លោក ។

មូលហេតុ គឺ​ដោយសារ​ខ្ញុំ​ដឹង​ច្បាស់​ថា ខ្មែរ​យើង​អាច​ទទួល​បាន​ផល​ចំណេញ​ជា​ច្រើន​ថែម​ទៀត​ទាំង​ផ្នែក​សមត្ថភាព សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ ជា​ពិសេស​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​រយៈពេល​មធ្យម និង​រយៈពេល​វែង ។ លោក​បន្ថែម​ថា ផ្ទុយ​ទៅ​វិញ​បើ​យើង​ផ្តេកផ្តួល​តែ​ទៅ​ប្រទេស​លោក​ខាង​កើតជា​ពិសេស​ប្រទេស​ចិន​ខ្លាំង​ពេក ដោយសារ​យើង​មើលឃើញ​ផល​ចំណេញ​មួយ​ផ្នែក​ភ្លាម​ៗ យើង​អាច​នឹង​មាន​បញ្ហា​រង​ឥទ្ធិពល​នយោបាយ​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច និង​ជាប់បំណុល​ធ្ងន់​នៅ​ពេល​អនាគត ។ លោក​បាន​បន្ថែម​ប្រសិនបើ​មាន​មតិស្រប ឬ​ផ្ទុយ​សូម​ប្រើ​ភាសា​ថ្លៃថ្នូរ​ប្រកបដោយ​ក្រមសីលធម៌​ដោយ​គោរព​សិទ្ធិ​សម្តែង​មតិ ។ ចូរ​យើង​ជៀសវាង និង​ថ្កោលទោស​រាល់​ការ​ប្រើ​ពាក្យ​អ​សីលធម៌ ជា​ពិសេស​ការ​លាប​ពណ៌​គ្នា ដោយ​គ្រាន់តែ​មាន​ទស្សនៈ​មិន​ស្របគ្នា ។ ការ​លើក​ឡើង​របស់​លោក ព្រាប កុ​ល នេះ​ដែរ​បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​មួយ​រូប​បាន​ព្យាយាម​សុំ​ទិ​ដ្ឋ​ការ​ពី​ស្ថានទូត​អា​មេ​រិ​ក តែ​មិន​ទទួល​បាន​នោះ​ទេ ។ ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​លោក ព្រាប កុ​ល​នេះ​ដែរ​លោក កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែរ​ចង់ទៅ​អា​មេ​រិ​ក ដើម្បី​ទៅ​លេង​កូន​បាន​លើក​ឡើង​ថា តើ​នៅឯណា​ទៅ​សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋអាមេរិក ? លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា គ្រាន់តែ​សុំ​វី សារ ទៅ​លេង​កូន​ពន្យា​ពេល​រហូត​ទៅ​៣​ស​ប្តា​ហ៍ ។

លោក​បាន​លើក​ឡើង​ក្នុង បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​កាល ពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​ថា «​នឹក​កូន​ពេករ​ត់ទៅ​សុំ VISA អា​មេ​រិ​ក ។ ពី​មុន​សុំ​បាន​ៗ តែ​ពេល​នេះ​ប្លែក​គេ​ពន្យា​ពេល​៣​ស​ប្តា​ហ៍​ថា​ឲ្យ ឬ​មិន​ឲ្យ ។ ចូល​ជិត​១០​ថ្ងៃ​ហើយ​នៅ​មិន​ទាន់​ទទួល​ដំណឹង ។ នៅ​សល់​តែ​២​ថ្ងៃ​ទៀត ទោះជា​ឲ្យ​ក៏​ទៅ​មិន​បាន​ដែរ ពីព្រោះ​រវល់​ខ្លាំង ។ សិទ្ធិ​មនុស្ស​នៅឯណា?​» ។ បន្ទាប់​ពី​បាន​លើក​ឡើង​បែប​នេះ​មក​នៅ​រសៀល​ថ្ងៃ​ដដែល​លោក​បាន​បន្ត​លើក​ទៀត​ថា មាន​អ្នកខ្លះ​មួយ​ចំនួន​តូច​មិន​បានដឹង​ថា គ្រួសារ​លោក​ទៅ​នៅ​អា​មេ​រិ​ក​ដោយសារ​គេច​ពី​សង្គ្រាម ក្រោយ​ឆ្នាំ​១៩៧៩ ។ លោក​ថា ចោទ​លោក​ជា​មនុស្ស​ពុក​រលួយ គឺ​ខុស ។ កូន លោក រៀន​ចប់ ដោយសារ​ខ្ចី​លុយ​ក្នុង​សាលា​ពេល​រៀន​ចប់​ត្រូវ​សង​គេ​វិញ ។ នេះ​ក៏​ជា​ចំណុច​ដែល​គាត់​បាន និង​បន្ត​ធ្វើការ​នៅ​អា​មេ​រិ​ក​បន្ត​ទៀត ។ ពេល​សង​អស់​គាត់​នឹង​ត្រឡប់​មក​ខ្មែរ​វិញ ពីព្រោះ​ជា​ប្រ ទេស​កំណើត ។

លោក កែវ រ៉េ​មី​បន្ថែម​ថា «​នៅ​ឆ្នាំ​១៩៩៨ អា​មេ​រិ​កបាន​ផ្តល់​សញ្ជាតិ​អា​មេ​រិ​កាំ​ង​ឲ្យ​ខ្ញុំ​តែ​ខ្ញុំ​មិន​ទៅ​ទទួល​នោះ​ទេ ។ នេះ​ជា​ការ​ពិត​មាន​សាក្សី​នៅ​រស់​មួយ​ចំនួន​ដែល​គេ​តែងតែ​ហួសចិត្ត​ជាមួយ​ខ្ញុំ​»​។ ដោយសារ​ឃើញ​នូវ​សារ​ទាំងនេះ​លោក ប៉ាវ ស៊ី​ណា ដែល​ជា​មេ​សហជីព​មួយ​រូប​វិញ បាន​លើក​ឡើង​ដែរ​ថា «​បើ​ខ្ញុំ​ជា​ពូ​វិញ ខ្ញុំ​មិន​ឲ្យ​កូន ឬ​បងប្អូន​ទៅ​រស់នៅ​អា​មេ​រិ​ក​នោះ​ទេ ពូ ឃើញ​អត់​អា​មេ​រិ​ក​មិន​ខ្វល់​រឿង​គោរព​សិទ្ធិ​មនុស្ស​ឡើយ មិនមែន​ខ្ញុំ​ណែនាំ​ពូ​ទេ តែបើ​ខ្ញុំ​វិញ ខ្ញុំ​ឲ្យ​កូន ឬ​បងប្អូន​ទៅ​រស់នៅ ចិន ឬ​វៀតណាម វិញ​ហើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ