ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ វ៉ា​រិ​ន្ទ មក​ជំនួស ធន ចាន់​តាក់ តែ​កំដរ​ថៃ​ដល់​៥​ទឹក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា កីឡាករ ចាន់ វ៉ា​រិ​ន្ទ មក​ពី​ក្លិប​និរោធ​ន៍​ពោធិ៍​មាន​ជ័យ ត្រូវ​បាន​គេ​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា កីឡាករ ចាន់ វ៉ា​រិ​ន្ទ មក​ពី​ក្លិប​និរោធ​ន៍​ពោធិ៍​មាន​ជ័យ ត្រូវ​បាន​គេ​អះអាង​ថា ឡើង​មក​ប្រកួត​ជាមួយ​កីឡាករ​ថៃ Pek Thieng ជំនួស​អវត្តមាន​របស់​កីឡាករ ធន ចាន់​តាក់ ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​គួរ​សរសើរ គឺ​គេ​អាច​កំដរ​គូប្រកួត​បាន​៥​ទឹក​ពេញ បើ​ទោះជា​គេ​ឡើង​ប្រកួត​ដោយ​ការ​ចាប់​ដាក់​មិន​បាន​ត្រៀមខ្លួន​។

លោក អ៊ូ ថៃ អ្នកដឹកនាំ​កីឡាករ​ថៃ អោយមក​ប្រកួត​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ថ្លែង​បញ្ជាក់​ថា កីឡាករ​ថៃ Pek Thieng មានឈ្មោះ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា ធន ចាន់​តាក់ នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ ធន ចាន់​តាក់ មាន​របួស​ប្រកួត​ជាមួយ​កីឡាករ​ម្ខាង​ទៀត ដោយ​មិន​ទាន់​អាច​មក​ប្រកួត​ទៀត​បាន ទើប​គណៈកម្មការ​សម្រេច​អោយ​កីឡាករ ចាន់ វ៉ា​រិ​ន្ទ ឡើង​ប្រកួត​បង្គ្រប់កិច្ច​ជា​ជំនួស​។

យ៉ាងណាមិញ​លោក​ថា កីឡាករ​វ័យក្មេង​រូប​នេះ គេ​ធ្វើ​បាន​ល្អ ដោយសារ​តែ​អាច​ទប់ទល់​ជាមួយ​កីឡាករ​លោក បាន​ដល់​៥​ទឹក ដែល​មាន​ន័យ​ថា កីឡាករ​កម្ពុជា ចាន់ វ៉ា​រិ​ន្ទ ដ្បិតថា មិន​ត្រូវ​សមត្ថភាព​សម្រាប់​ការ​ប៉ះ​គ្នា​ជាមួយ​កូនសិស្សលោក តែ​គេ​ប្រកួត​បាន​ល្អ​។

លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា កីឡាករ ធន ចាន់​តាក់ លាក់​អ្នក​រៀបចំ​ផ្គូរ​ផ្គង ដើម្បី​បាន​ប្រកួត​២​ដង ក្នុង​មួ​យស​ប្ដា​ហ៍ តែ​ដល់​ពេល​ការ​ប្រកួត​ជាមួយ​គូប្រកួត​ធ្វើ​អោយ​គេ​ឈឺខ្លួន ហើយ​មក​ប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ ទើប​កីឡាករ ចាន់ វ៉ា​រិ​ន្ទ ត្រូវ​បាន​គេ​ចាត់​មក​ជំនួស​។

លោក​ថា គីឡូ​របស់ ចាន់ វ៉ា​រិ​ន្ទ មិន​ត្រូវ​ជាមួយ​កីឡាករ​លោក​ទេ តែ​ក៍​សរសើរ​ផង​ដែរ ដែល​គេ​អាច​រក្សា​ការ​ប្រកួត​បាន​៥​ទឹក ហើយ​ត្រឹម​ចាញ់​ដោយ​ពិន្ទុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ