ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគ យក្ស​ផ្លែ ឡើង​ទៅ​កាន់​កៅអី​១៦​នាក់​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំនួប​ក្នុង​វគ្គ​ជម្រុះ​៣២​នាក់​យក​១៦​នាក់​រវាង​កីឡាករ​ជើង​ខ្លាំង និង​ល្បីឈ្មោះ យុគ យក្ស​ផ្លែ និង​កីឡាករ​ទើប​ឡើង​កូដ ឡុ​ង ខេត្ត មិន​បាន​បញ្ចប់​ដល់​៣​ទឹក​ពេញ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ជំនួប​ក្នុង​វគ្គ​ជម្រុះ​៣២​នាក់​យក​១៦​នាក់​រវាង​កីឡាករ​ជើង​ខ្លាំង និង​ល្បីឈ្មោះ យុគ យក្ស​ផ្លែ និង​កីឡាករ​ទើប​ឡើង​កូដ ឡុ​ង ខេត្ត មិន​បាន​បញ្ចប់​ដល់​៣​ទឹក​ពេញ​នោះ​ទេ ដោយសារ​តែ​កីឡាករ​ជើង​ចាស់ និង​ជា​រៀមច្បង គឺជា​អ្នក​ធ្វើ​បាន​សម្រេច​ដូច​គ្នា​ការ​គ្រោងទុក ក្នុង​ការ​វាយ​ឱ្យ​កីឡាករ​បង្គោល​ខៀវ​វ័យក្មេង​សន្លប់​ទឹក​ទី​២​។

ឱកាស​ឈាន​ឡើង​លើក​នេះ បាន​ធ្វើ​អោយ​កីឡាករ​យុគ យក្ស​ផ្លែ មានមុខមាត់​លេប ស្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក Boxing TV5 Knockout Series By K-Cement រដូវ​កាល​ទី​៤ ប៉ុន្តែ​ក៏​មិន​មាន​ន័យ​ថា ទទួល​បាន​នូវ​មោទនភាព​ណាស់ណា​ដែរ ក្នុង​ពេល​ដែល​អ្នកគាំទ្រ​សុទ្ធតែ​បានដឹង​ថា កីឡាករ​ទាំង​ពីរ​មិន​ខុស​ពី​សិស្ស​ច្បង​សិស្ស​ប្អូន និង​មានបទពិសោធន៍​ខុស​គ្នា​ដាច់​។

កីឡាករ​យុគ យក្ស​ផ្លែ ដែល​ឈរ​ក្នុង​បង្គោល​ក្រហម បាន​ទទួល​ជោគជ័យ បន្ទាប់​ពី​ប្រើ​បច្ចេកទេស និង​កណ្ដាប់ដៃ​បាន​ល្អ វាយ​ប​ម្រុ​ក​កីឡាករ ឡុ​ង ខេត្ត ហើយ​ធ្វើ​អោយ​កីឡាករ​ឡុ​ង ខេត្ត ជា​គូប្រកួត​ឈាន​ដល់​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២ ព្រោះតែ​តស៊ូ​លែង​កើត​។ យ៉ាងណាមិញ​ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​ក៏​មិន​មែន​ចាញ់​ឈ្នះ​គ្នា​ផុយ​ៗ​នោះ​ដែរ ដែល​មាន​ន័យ​ថា កីឡាករ​បង្គោល​ខៀវ ឡុ​ង ខេត្ត គឺ​មុន​នឹង​ពេល​សម្រេច​ចិត្ត​បោះបង់ ព្រោះតែ​ទប់​ការពារ​ចំណុច​ពិសេស​លែង​កើត ក៏​បាន​ធ្វើ​អោយ​កីឡាករ​បង្គោល​ក្រហម យុគ យក្ស​ផ្លែ ទ័ល​ទី​ម្ដង​ៗ​។

មួយគូ​នេះ ប្រសិនបើ​បង្គោល​ក្រហម​បាន​ត្រឹមតែ​ឈ្នះ​ដោយ​ពិន្ទុ​ក៏​អាម៉ាស់​នោះ​ដែរ ដោយសារ​តែ​អ្នក​ទាំង​ពីរ គឺ​មិន​ខុស​ពី​គ្រូ និង​សិស្ស បើ​ធៀប​ត្រឹម​សមត្ថភាព និង​ប្រវត្តិ​ប្រកួត​។

យ៉ាងណាមិញ កីឡាករ យុគ យក្ស​ផ្លែ ក៏​បាន​ឈាន​ឡើង​ពី​វគ្គ​៣២​នាក់ ឆ្ពោះទៅ​កាន់​វគ្គ​១៦​នាក់​ផង​ដែរ បើ​ទោះជា​ការ​ប្រកួត​ជម្រើស​ជើងឯក​កាលពី​លើក​មុន គេ​បាន​ឡើង​ឈាន​ឡើង​បែប​នេះ​ដូច​គ្នា​ផង​ដែរ ប៉ុន្តែ​ជិត​បញ្ចប់​ក៏​ត្រូវ​គូប្រកួត​វ័យក្មេង​វាយ​អោយ​ធ្លាក់​ហាលអាវ មិន​អាច​ឈោង​យក​ឱកាស​ធ្វើ​ម្ចាស់​ពាន​ជើង​ឯក​។ ម្នាក់​ៗ​គេ​ចាំ​មើល​ថា តើ​កីឡាករ​រូប​នេះ នឹង​ទៅ​រួច​ជាមួយ​កីឡាករ​ជើង​ថ្មី ឬ​ក៏​អត់​បន្ទាប់​ពពី​ឡើង​ទៅ​កាន់​កៅអី​១៦​នាក់​សម្រាប់​ជ័យជម្នះ​លើក​នេះ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ