ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​តែ​បែប​នេះ​អ្នកបួស​នឹង​អស់​តម្លៃ

5 ឆ្នាំ មុន

អ្នកបួស​លោក​ចាត់​ថា​ជា​ឧត្តមភេទ ជា​បុញ្ញ​ខេត្ត​របស់​ពុទ្ធបរិស័ទ តែបើ​បែរជា​អ្នកបួស​ខ្លះ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​ធម៌​វិន័យ​យ៉ាងធ្ងន់ធ្ងរ​ធ្វើ​ឱ្យ​តម្លៃ​ឧត្តមភេទ​ធ្លាក់​ចុះ​ពិបាក​នឹង​ស្តារ​ឡើង​វិញ ព្រះពុទ្ធ​សាសនា​ក៏​នឹង​អាប់ឱន​ដ៏​អាម៉ាស់​ដោយសារ​អ្នកបួស​ប្រភេទ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ យក​សាសនា​ធ្វើ​ជា​យាន​សម្រាប់​ជិះ​ចម្លង​ចំណង់​របស់​ខ្លួន​ដោយ​មិន​ខ្លាច​បាបកម្ម ។ ជាក់ស្តែង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បានឱ្យ​ដឹង​ថា មាន​ករណី​ភិក្ខុ​១​អង្គ​ត្រូវ​បាន​មន្ត្រី​ធម្មការ​ខេត្តបន្ទាយមានជ័យ​ចាប់​បក​ស្បង់​ចីវរ ហើយ​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ដែល​ករណី​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​អះអាង​ថា…

អ្នកបួស​លោក​ចាត់​ថា​ជា​ឧត្តមភេទ ជា​បុញ្ញ​ខេត្ត​របស់​ពុទ្ធបរិស័ទ តែបើ​បែរជា​អ្នកបួស​ខ្លះ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​ធម៌​វិន័យ​យ៉ាងធ្ងន់ធ្ងរ​ធ្វើ​ឱ្យ​តម្លៃ​ឧត្តមភេទ​ធ្លាក់​ចុះ​ពិបាក​នឹង​ស្តារ​ឡើង​វិញ ព្រះពុទ្ធ​សាសនា​ក៏​នឹង​អាប់ឱន​ដ៏​អាម៉ាស់​ដោយសារ​អ្នកបួស​ប្រភេទ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ យក​សាសនា​ធ្វើ​ជា​យាន​សម្រាប់​ជិះ​ចម្លង​ចំណង់​របស់​ខ្លួន​ដោយ​មិន​ខ្លាច​បាបកម្ម ។

ជាក់ស្តែង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បានឱ្យ​ដឹង​ថា មាន​ករណី​ភិក្ខុ​១​អង្គ​ត្រូវ​បាន​មន្ត្រី​ធម្មការ​ខេត្តបន្ទាយមានជ័យ​ចាប់​បក​ស្បង់​ចីវរ ហើយ​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ដែល​ករណី​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​អះអាង​ថា ដោយសារ​តែ​ភិក្ខុ​អង្គ​នេះ​យក​ដែកឆាប​ចាក់​ទៅ​លើ​ស្ត្រី​អាជីវករ​ម្នាក់​បណ្តាល​ឱ្យ​ហូរ​ឈាមក្រហម​ច្រាល​ក្នុង​រថយន្ត​ព្រោះតែ​រឿង​ប្រចណ្ឌ ។

នេះ​ជា​រឿង​ដ៏​អាម៉ាស់​មួយទៀត​សម្រាប់​ព្រះពុទ្ធ​សាសនា ដែល​កើត​ចេញពី​អ្នកបួស​ខិលខូច​មួយ​ចំនួន​តូច​ប្រព្រឹត្ត​ប្រាសចាក​ធម៌​វិន័យ និង​ធ្វើ​ឱ្យ​រង្កៀស​ចិត្ត​ដល់​បរិស័ទ​អ្នក​ផ្ញើ​ទាន​រួញ​សទ្ធា​នឹង​ព្រះសង្ឃ ។