ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​កាំបិត​ឆូត​លើ​ទ្រូង​ខ្លួនឯង​ហើយ​ប៉ុន​ប៉ង​ដុត​ផ្ទះ​ទៀត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​សង្ស័យ​ថា​បែក​ថ្នាំ​ហើយ​បាន​យក​ដែកកេះ​មក​បម្រុង​ដុត​ផ្ទះ​និង​ទាញ​ផ្ដាច់​ខ្សែភ្លើង​ចោល​អស់​រួច​យក​កូនកាំបិត​ឆូត​លើ​ទ្រួ​ង​ខ្លួនឯង​ចំនួន​៤​កន្លែង លុះ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពពែ​ត​ចុះ​ទៅ​ដល់ ស្រាប់តែ​ជនសង្ស័យ​បាន​យក​ស្ន​ដង​ឫស្សី​ដេញ​ចាក់​សមត្ថកិច្ច​ថែម​ទៀត ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាល​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​ថ្នល់កែង​ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប​។…

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​សង្ស័យ​ថា​បែក​ថ្នាំ​ហើយ​បាន​យក​ដែកកេះ​មក​បម្រុង​ដុត​ផ្ទះ​និង​ទាញ​ផ្ដាច់​ខ្សែភ្លើង​ចោល​អស់​រួច​យក​កូនកាំបិត​ឆូត​លើ​ទ្រួ​ង​ខ្លួនឯង​ចំនួន​៤​កន្លែង លុះ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពពែ​ត​ចុះ​ទៅ​ដល់ ស្រាប់តែ​ជនសង្ស័យ​បាន​យក​ស្ន​ដង​ឫស្សី​ដេញ​ចាក់​សមត្ថកិច្ច​ថែម​ទៀត ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាល​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​ថ្នល់កែង​ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ​កៅ សា​រ៉ុ​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជា​ការពារ​ភួ​មិ​នៅ​ក្នុងភូមិ​ថ្នល់កែង​ថា មាន​ករណី​យុវជន​ម្នាក់​សង្ស័យ​បែក​ថ្នាំ​បាន​យក​ដែកកេះ​រក​ដុត​ផ្ទះ ហើយ​ទាញ​ផ្ដាច់​ខ្សែភ្លើង​ចោល​អស់ រួច​យក​កូនកាំបិត​ឆូត​លើ​ទ្រួ​ង​ខ្លួនឯង​ចំនួន​៤​កន្លែង​នោះ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​ក៏​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទៅ​ដល់ ស្រាប់តែ​ជនសង្ស័យ​បាន​យក​ស្ន​ដង​ឫស្សី​ដេញ​ចាក់​កម្លាំង​សមត្ថកិច្ច​ទៀត​ផង ទើបត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។ ករណី​នេះ សមត្ថកិច្ច​បាន​សង្ស័យ​ថា ជនសង្ស័យ​អាច​ប្រើប្រាស់​ថ្នាំ​ញៀន​លើស​កម្រិត​។

នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ