ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គង់ គាំ ដៀមដាម​លោក​សម រ​ង្ស៊ី​ថា អស់លក្ខណ៍​ក្នុង​ការ​ធ្វើ​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដៀ​ម ដាម​លោក សម រ​ង្ស៊ី ថា…

រាជធានី​ភ្នំពេញ ៖ លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដៀ​ម ដាម​លោក សម រ​ង្ស៊ី ថា កំពុង​អស់លក្ខណ៍​ក្នុង​ការ​ធ្វើ​នយោបាយ​ហើយ ពិសេស​នោះ​ល្បែងភ្នាល់ តែ​ម្តង ។

លោក គង់ គាំ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​យ៉ាង​ដូច្នេះ​ថា « មមាច (​ខ្លួន​ល្អិត ខួរ​ល្អោច​) ឃើញ​ភ្លើង​មិន​ញោច ព្រោះ​ស្មានថា ផ្កា ដេញ​រោម​រហូត​ឆេះ​ក្ស័យ​ជន្មា នៅ​មិនដឹង​ថា ពន្លឺ​មួយ​ណា​អាច​ជួយ​ជីវិត ។ គិត​មិន​ដែល​ត្រូវ​យល់​មិន​ដែល​ច្បាស់​ធ្វើ​មិន​ដែល​កើត​ស្រមៃ​ផ្តេសផ្តាស គ្មាន​ខ្លួន​ជា​ម្ចាស់​គេ​រស់​មិន​បាន​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក គង់ គាំ ក៏​បាន​រំ​ឮ​ក​អ្វី​ដែល​លោក សម រ​ង្ស៊ី ធ្វើ​កន្លង​មក ហើយ​មិន​ទទួល​បាន​ជោគជ័យ​យ៉ាង​ដូច្នេះ​ថា មាន​នឹកឃើញ​ទេ (​រដ្ឋសភា​ខ្វះ​ម្នាក់ + រដ្ឋសភា​ខ្វះ​មួយ​គណបក្ស​) មិន​អាចរ​ស់បាន​ព្រម​បង្គ្រប់​ទឹក​មិន​អាច​នឹក​ស្មាន ព្រោះ​មេ​បាន​អ្វី​ៗ​ដូច​ចិត្ត ។ លើក​នេះ​អស់លក្ខណ៍ (​ដេក​ផ្ទះ ឈ្នះ​ស្អាត រុញ​ស៊ី​ក្លូ​ចូល​ឡាន ភ្នាល់​ឲ្យ​ចូល​អន្ទាក់​) បាក់បែក​រូប​កាយ​អោយ​តែ​មូល​ព្រលឹង ។ ដៃជើង​ថា ហត់​ឯ​ក្បាល និង​មាត់​អញ​គិត​អញ​ស៊ី ។

ម្នាក់​ថា ទុក​ឲ្យ​រលំ​ម្នាក់​ថា ផ្សះផ្សា​ម្នាក់​ថា សង​អំណាច​ពី​មុន​ម្នាក់​ថា បោះ​ឆ្នោត​ឡើង​វិញ (​ម ហា​រវើរវាយ​មហា​រញ៉េរញ៉ៃ​) ។ សុទ្ធតែ​ខ្យល់ ។ រវាង​ពួក​ក្បាល​មិន​ទើស​មេឃ ខ្ញុំ​ឲ្យ​តម្លៃ​ពួក​ជើង​ជាប់​ដី​» ។ ក្នុង​សារ​លើ​ដៀមដាម​ទៅ​កាន់​លោក សម រ​ង្ស៊ី លោក គង់ គាំ ក៏​បាន​សរសេរ​ពាក្យស្លោក​ដែរ «​កុំ​ប្រើ​មនុស្ស​ខូច កុំ​សំរួចឈើ​ពុក​» ភាព​មិន​អាច​បំបែក​បាន​រវាង សម រ​ង្ស៊ី និង​កឹ​ម សុខា ពេល​ធ្លោយ សម រ​ង្ស៊ី ក៏​ដាក់​ការ​ដោះ​លែង កឹ​ម សុខា ជា​វត្ថុ​ភ្នាល់​ដូរ​យក​ការ​ចុះ​ចេញពី​តំណែង របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន​ដែល​មិន​អាច​កើតឡើង​បាន​ទាល់តែ​សោះ​នោះ បាន​ធ្វើ​ឲ្យ​កឹ​ម សុខា សម្តែង​ថា «​ខ្ញុំ​ដឹង​ថា សម រ​ង្ស៊ី ចង់​ធ្វើ​អ្វី​ចំពោះ​ខ្ញុំ និង​ចំពោះ​ប្រទេស​ជាតិ​» លោក​បន្ត​ថា អ្នកនយោបាយ​មាន​និន្នាការ កឹ​ម សុខា​និយម បាន​ហៅ​សម រ​ង្ស៊ី ថា អគុណ​ធម៌ ហើយ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ សម រ​ង្ស៊ី ។ (​មាន CNRP ឡើង​វិញ​ប្រគល់​អំណាច​ត្រឡប់​វិញ​បោះ​ឆ្នោត​ឡើង​វិញ លើក​បម្រាម​ធ្វើ​នយោបាយ​ដល់​១១៨​រូប ដោយ​មិន​ឆ្លងកាត់​ហ៊ុន សែន តើ​ធ្វើ​បាន​ពិត​មែនឬ ? ) ។

លោក​បន្ត​ថា លោក​សម រ​ង្ស៊ី និង​ក្រុម​បរាជ័យ​គ្រប់​ដំណាក់​បាន​ងាក​មក​រម្លឹក​ថា រហូត​ខែមីនា ២០១៩ មាន​តែ​«​ឬ​មួយ​នៅ​ជាមួយ កឹ​ម សុខា (​សម រ​ង្ស៊ី​) ឬ​មួយ​ជាមួយ ហ៊ុន សែន​» ។ បើ​មិន​រក្សា​សាមគ្គីភាព​ជាមួយ កឹ​ម សុខា (​សម រ​ង្ស៊ី​) ទេ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​សាបសូន្យ​ជា​រៀង​រហូត​ហើយ ។ កុំ​សំរួចឈើ​ពុក ។ កុំ​លាប​ពណ៌​អ្នក​ស្និទ្ធ កឹ​ម សុខា ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ជា​មនុស្ស​ជំនិត​លោក សម រ​ង្ស៊ី លើក​ឡើង​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បែកគំនិត​បបួល​សម្តេច​តេ​ជោ ហ៊ុន សែន ភ្នាល់​គ្នា ដោយ​យក​លោក កឹ​ម សុខា ជា​កម្មវត្ថុ​នៃ​ការ​ភ្នាល់ ។ គឺ​លោក​សម រ​ង្ស៊ី ភ្នាល់​ថា ចាប់​ចន្លោះ​ពី​ថ្ងៃ​ទី​២៩ ខែធ្នូ រហូត​ដល់​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៩ នឹង​មាន ការ​ដោះ​លែង​លោក កឹ​ម សុខា ។ ក្នុង​ករណី​មិនមែន​ការ​ដោះ​លែង​លោក សម រ​ង្ស៊ី សុខចិត្ត​ចូ លម​ក​ក្នុងស្រុក ដើម្បី​ឲ្យ​សមត្ថ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ចំណែក​សម្តេច​តេ​ជោ ហ៊ុន សែន វិញ ថា បើ​មានការ​ដោះ​លែង​លោក កឹ​ម សុខា មែន សម្តេច​នឹង​ចុះ​ចេញពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ