ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​ជា​របស់​ចាំបាច់​ក្រៃ​លែង

5 ឆ្នាំ មុន

កូន​ត្រូវ​ដឹង​ថា ធម៌​រមែង​រក្សា​ឱ្យ​យើង​មាន​សេចក្តីសុខ តែ​ធម៌​នឹង​មក​រក្សា​យើង​មិន​បាន​ឡើយ បើ​យើង​មិន​ចូល​ទៅ​រក​ធម៌​ទេ​នោះ ប្រៀប​ដូច​ជា​អាហារ នឹង​មក​ឱ្យ​យើង​ឆ្អែត​មិន​បាន​ដោយ​ពិត បើ​យើង​មិន​ទៅ​បរិភោគ​នូវ​អាហារ​នោះ​ៗ​ទេ ។ យ៉ាងណាមិញ ធម៌​ក៏​យ៉ាងនោះ​ដែរ…

កូន​ត្រូវ​ដឹង​ថា ធម៌​រមែង​រក្សា​ឱ្យ​យើង​មាន​សេចក្តីសុខ តែ​ធម៌​នឹង​មក​រក្សា​យើង​មិន​បាន​ឡើយ បើ​យើង​មិន​ចូល​ទៅ​រក​ធម៌​ទេ​នោះ ប្រៀប​ដូច​ជា​អាហារ នឹង​មក​ឱ្យ​យើង​ឆ្អែត​មិន​បាន​ដោយ​ពិត បើ​យើង​មិន​ទៅ​បរិភោគ​នូវ​អាហារ​នោះ​ៗ​ទេ ។

យ៉ាងណាមិញ ធម៌​ក៏​យ៉ាងនោះ​ដែរ បើ​យើង​មិន​យក​មក​បដិបត្តិ​ទេ ធម៌​ក៏​ជួយ​អ្វី​យើង​មិន​បាន​ឡើយ​។ ដូច្នេះ​ក្នុង​ការ​ដែល​យើង​នឹង​មាននូវ​សេចក្តីសុខ សេចក្តីចម្រើន​ទៅ​បាន​នោះ ក៏​ព្រោះតែ​យើង​បាន​បដិបត្តិ​នូវ​ធម៌​ហ្នឹងឯង​។

ធម៌​ជា​របស់​ចាំបាច់​ក្រៃ​លែង​ជាង​អាហារ ក្រៃ​លែង​ជាង​ខ្យល់អាកាស និង​ក្រៃ​លែង​ជាង​អ្វី​ៗ​ទាំងអស់ ព្រោះ​ធម៌​ធ្វើ​ឱ្យ​ជីវិត​យើង​មានគុណ​តម្លៃ​។ ស្រង់ពីសៀវភៅ កូន​មាសឪពុក