ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​ម៉េច​…​ដោយសារ​លោក​ប្រចណ្ឌ​ជាមួយ​ស្រី​នោះ?

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បន្ត​ថា ទាក់ទិន​ករណី​ព្រះសង្ឃ​១​អង្គ​ដែល​ស្ថិត​​ក្នុង​រថយន្ត​មួយ​គ្រឿង​ មាន​ប្រឡាក់​​ឈាម​ពេញ​នោះ​គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ដដែល​នេះ គឺ​ត្រូវ​បាន​មន្ត្រី​ធម្ម​ការ​សង្ឃ​ធ្វើការ​​សម្រេច​ចាប់​ផ្សឹកហើយ​ ដើម្បី​ប្រគល់​ជូន​ទៅ​សមត្ថកិច្ច​ មាន​ចំណាត់ការ​បន្ត​តាម​ផ្លូវច្បាប់…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បន្ត​ថា ទាក់ទិន​ករណី​ព្រះសង្ឃ​១​អង្គ​ដែល​ស្ថិត​​ក្នុង​រថយន្ត​មួយ​គ្រឿង​ មាន​ប្រឡាក់​​ឈាម​ពេញ​នោះ​គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ដដែល​នេះ គឺ​ត្រូវ​បាន​មន្ត្រី​ធម្ម​ការ​សង្ឃ​ធ្វើការ​​សម្រេច​ចាប់​ផ្សឹកហើយ​ ដើម្បី​ប្រគល់​ជូន​ទៅ​សមត្ថកិច្ច​ មាន​ចំណាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ខណៈ​ត្រូវ​បាន​ស្រាវជ្រាវ​ដឹង​​ថា សង្ឃ​នេះ​​បាន​យក​ដែកឆាប​​ទៅ​ចាក់​លើ​ស្ត្រី​ម្នាក់​នោះ​ ​ដោយ​សារ​តែ​​រឿង​​​ប្រចណ្ឌ ។

សេចក្តីរាយការណ៍​បន្ត​ថា សង្ឃ​អង្គ​នេះ​គង់នៅ​វត្ត​ស្វាយ​ចាស់ ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ឈ្មោះ​ទន់ សា​វន អាយុ​៥២​ឆ្នាំ ។ ដោយឡែក ស្ត្រី​​រង​គ្រោះ​ត្រូវគេដឹងថា ជា​អាជីវករ​ប្តូរ​ប្រាក់​និង​វេ​ប្រាក់​វី​ង ​នៅក្នុង​ភូមិ​ផ្សារ​កណ្តាល​ ឈ្មោះ​សេង​ ផល្លា​ អាយុ​៤៦​ឆ្នាំ​ របួសធ្ងន់​ ពេល​នេះ​​​បាន​ចេញ​ទៅ​ប្រទេស​​ថៃ​ ដើម្បី​ព្យាបាល​​របួស ។

ប្រភព​បន្ត​ថា សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ការ​ទំនាក់ទំនង​របស់​សង្ឃ​ដែល​ចាប់​ផ្សឹក​ជាមួយ​ស្ត្រី​រង​របួស​នោះ​មាន​ដល់​កម្រិត​ណា​នោះ​ទេ ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ​បន្ត ។

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

គួររំលឹកថា មានរឿង​អ្វី​នេះ?​…​ឃើញសង្ឃ​១​អង្គ​និងមាន​​ឈាម​កក្លាក់​​ពេញ​ក្នុង​​ឡាន​​នេះ

អត្ថបទសរសេរ ដោយ