ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យអុំទូក​៣​ថ្ងៃ មិន​នឹក​ស្មាន​មាន​ភ្ញៀវ​ទេសចរ​ចូលរួម​ច្រើន​ដល់​ម្លឹ​ង

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ចា​ក់ថា រយៈពេល​បី​ថ្ងៃ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ…

​រាជធានី​ភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ចា​ក់ថា រយៈពេល​បី​ថ្ងៃ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ១​ម៉ឺន​២​ពាន់​នាក់ បាន​ចូលរួម​ទស្សនាការ​ប្រណាំងទូក និង​ពិធី​បណ្ដែតប្រទីប នៅ​លើ​វេទិកា​ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ ។ នេះ​ជា​បញ្ចា​ក់រប​ស់លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នា​ល្ងាច​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា អ្វី​ៗ​ទាំងអស់​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នា​ឆ្នាំ​២០១៨​នេះ គឺ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ច្រើន​ណាស់ ទាំង​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ការ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ការ​រៀបចំ​ពិធី​នានា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ទាំង​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច ។​

​លោក​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ និង​គ្រប់​ភាគី​ទាំងអស់ សូម​មានការ​ចូលរួម​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​អនាម័យ កាក​សំណល់ សំរាម ថង់​ប្លា​ស្ទិ​ច​ជាដើម ពិសេស​គឺ​ប្រកាន់​នូវ​ទម្លាប់​មួយ «​កុំ​បោះចោល​សំរាម​ផ្ដេសផ្ដាស​ឱ្យ​សោះ ត្រូវ​ដាក់​សំរាម​ក្នុង​ធុងសំរាម​» ។​

​លោក​ថា ការ​ប្រកាន់​នូវ​ស្មារតី​ដ៏​ប្រពៃណី​នេះ ក៏​ជា​ការ​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ល្អ សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​» ព្រមទាំង​យុទ្ធនាការ «​កម្ពុជា​ស្អាត កម្ពុជា​បៃតង​» ពីព្រោះ​វា​ជា​កត្តា​ទាក់ទាញ​ដ៏​ធំ​មួយ ក្នុង​ការ​ផ្សព្វផ្សាយ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ