ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមការពិនិត្យ គឺមក​ពីគាត់​ជិះ​​ម៉ូតូ​ព្រ​​ហើន…

5 ឆ្នាំ មុន
  • បាត់ដំបង

ខេតបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​​មិន​ត្រឹម​​តែ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រង​របួស​ខ្លួនឯង​យ៉ាងធ្ងន់ធ្ងរ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​រថយន្ត​យក្ស​មួយ​គ្រឿង​ ដែល​ដឹក​បន្លែ​រាប់​សិប​តោន​ក្រឡាប់​ផ្ងា​រជើង​ទៀត កើតឡើងកាលពី​វេ​ល​ម៉ោង​០៦ និង៣០​នាទី​យប់​ថ្ងៃ​ទី​២៣​ វិច្ឆិកា ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥…

ខេតបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​​មិន​ត្រឹម​​តែ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រង​របួស​ខ្លួនឯង​យ៉ាងធ្ងន់ធ្ងរ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​រថយន្ត​យក្ស​មួយ​គ្រឿង​ ដែល​ដឹក​បន្លែ​រាប់​សិប​តោន​ក្រឡាប់​ផ្ងា​រជើង​ទៀត កើតឡើងកាលពី​វេ​ល​ម៉ោង​០៦ និង៣០​នាទី​យប់​ថ្ងៃ​ទី​២៣​ វិច្ឆិកា ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ព្រៃ​ព្រាល ឃំ​ុ​ព្រៃ​ស្វាយ​ ស្រុក​មោងឫស្សី​ ។

បុរសខាងលើ ​ឈ្មោះ​អ៊ុ​ន កំសត់ អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​គ្រា​ត ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C១២៥​ព​ណ៌ខ្មៅ សេរី​២០០៤ ពាក់​ស្លាក​លេខបាត់ដំបង 1I-0249 ដែល​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា ​ជាមួយ​រថយន្ត​មួយ​គ្រឿង​ ដែល​គេ​មិន​ស្គាល់​​ម៉ាក ហើយ​គាត់​បាន​ជិះ​ឡើង​ជែង​​រថយន្ត​នោះ ស្រាប់តែ​ប៉ះ​ដៃ​ម៉ូតូ​បណ្តាល​អោយ​ដួល​រង​របួសធ្ងន់ រីឯ​រថយន្ត​បាន​បើក​គេចខ្លួន​បាត់ ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​ជន​រង​គ្រោះ​កំពុង​ដួល​លើ​ថ្នល់ ស្រាប់តែ​មាន​រថយន្ត​ធុន​ធ្ងន់​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខបាត់ដំបង 3A-3058​​ដឹក​បន្លែ​រាប់​សិប​តោន​ផង បើក​បញ្ច្រាសទិស​ហើយ​បាន​ពើបប្រទះ​​​ជន​រង​គ្រោះ​យ៉ាង​ប្រថុច​ញ៉ុ​ច​បំផុត ស្ទើរតែ​នឹង​កិន​លើ​ជន​រង​គ្រោះ​ទៅ​ហើយ ​។ ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថានភាព​គ្រា​ហ៍​អាសន្ន​បែប​នេះ អ្នកបើកបរ​ក៏​បាន​បួង​ចង្កូត​គេច​រហូត​ក្រឡាប់​ខ្លួនឯង​ធ្លាក់​ពីលើ​ថ្នល់​តែ​ម្ដង ហើយដោយ​សារ​ភ័យ​ពេក​ អ្នកបើកបរ​បាន​លូន​ចេញពី​ក្នុង​រថយន្ត​រួច​គេចខ្លួន​បាត់ ​ព្រោះ​​ស្មានថា​ខ្លួន​បុក​មនុស្ស​ស្លាប់​ ។

ទោះ​យ៉ាងណា​ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ឧប្បតិ​ហេតុនេះ​ គឺ​បង្ក​ឡើង​ដោយសារ​អ្នក​ជិះ​ម៉ូតូ​ដែល​ព្រហើន​ពេក ដែល​ជិះ​វ៉ា​រថយន្ត​ប៉ះ​ដៃចង្កូត​ដួល​របួស​ខ្លួនឯង​ហើយ​ធ្វើ​ឲ្យ​រថយន្ត​យក្ស​មួយ​គ្រឿង​ទៀត​ក្រឡាប់​ផ្ងា​ជើងទ្រ​មេឃ ​។ តែ​យ៉ាងណា​ក៏​ដោយ​ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី រីឯ​រថយន្ត​និង​ម៉ូតូ ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ​នគរបាល​ឃំ​ុព្រៃ​ស្វាយ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ