ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ឆក់​៦​នាក់ ប្រមូលផ្តុំ​លាក់ខ្លួន​នៅផ្ទះ​សំណាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ឆក់​ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ស្រាវជ្រាវ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ឆក់​ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ស្រាវជ្រាវ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះសំណាក់ បឹង​លាភ ផ្លូវ​បេតុង​ក្រុម​ទី​៨ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន ទម្ងន់ទោស (​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​) អ្នកដំណើរ​បាន​ប្រមាណ​៤​ម៉ោង​ហើយ សម្ងំ​លាក់ខ្លួន នៅផ្ទះ​សំណាក់​។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ ថុ​ន បុរី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន​ស្នាក់​នៅផ្ទះ​ជួល គ្មាន​លេខ ផ្លូវលំ សង្កាត់​ស្វាយប៉ាក មាន​ផ្ទុក​សារធាតុ​ញៀន អ្នក​បើក​ម៉ូតូ​ឆក់​។

២.​ឈ្មោះ និ​ត ច​ន្ថា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​ឡាន ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ដួង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​,៣.​ឈ្មោះ ផេង ដា​រ៉ាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅ​ភូមិ​ស្វាយ ឃុំ​ឈ្វាំង ស្រុក​ពញាឮ​, ៤-​ឈ្មោះ គក់ រតនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ​,៥.​ឈ្មោះ រ៉​ន រុំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​៦-​ឈ្មោះ ហម បញ្ញា ភេទ​ប្រុស អាយុ​១០​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិធំ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល ស្រាវជ្រាវ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​អ្នកដំណើរ បាន​ប្រមាណ​៤​ម៉ោង​។ នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែវិច្ឆិកា ជនសង្ស័យ​មាន​គ្នា ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ប៊ីត ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1HD-2002 បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ នៅ​ចំណុច​មុខ​ស្ថានីយ​ប្រេងសាំង​តេ​លា ផ្លូវ​598 ក្នុងភូមិ​4 សង្កាត់​ច្រាំង​ចំរេះ​ទី​១ បាន​សម្រេច​។ បន្ទាប់​ពី​ឆក់​ជន​រង​គ្រោះ​ឈ្មោះ សុខ ភារ​ម្យ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​089 ផ្លូវ​រថភ្លើង​ក្រុម​ទី​9 ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង ហើយ​ឈាន​ឃាត់ខ្លួន បាន​ជនសង្ស័យ​ចំនួន​៦​នាក់ ដែល​ប្រមូលផ្តុំ​គ្នា លាក់ខ្លួន នៅផ្ទះ​សំណាក់​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ដកហូត​បាន ម៉ូតូ​២​គ្រឿង ម៉ូតូ​ម៉ាក​ប៊ីត ពណ៌​សលាយ​ខៀវ​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1HD-2002 ជិះ​ធ្វើ​សកម្មភាព​មួយ​គ្រឿង និង​ម៉ាក​ហុងដា​ឌ្រី​ម C110 ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​1BQ-1086,​ទូរស័ព្ទ​ចំនួន​៤​គ្រឿង​។ ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​។ ចំណែក​ទូរស័ព្ទ​ប្រគល់​ឲ្យ ម្ចាស់​វិញ​៕


https://www.youtube.com/watch?v=8nS_FbH9SBM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ