ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ចាស់​លក់​គ្រឿង​សមុទ្រ នៅ​តែ​ជា​ចំណុចក្តៅ​របស់​រដ្ឋបាល​ស្រុក​ព្រៃ​នប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ចំណុច​ទីតាំង​ចាស់​លក់​គ្រឿង​សមុទ្រ នៅ​មុខ​ប្រជុំ​ផ្សារ​វាល​រេញ នៅ​តែ​ជា​ចំណុចក្តៅ​របស់​រដ្ឋបាល​ស្រុក​ព្រៃ​នប់ ក្នុង​ការ​រៀបចំ​សណ្តាប់​ជា​ប្រចាំ​ថ្ងៃ ស្រប​ពេល​ដែល​អាជីវករ​ស្ទើរតែ​ទាំងអស់​ដែល​លក់ដូរ​គ្រឿង​សមុទ្រ​នៅ​ទីនោះ បាន​បាន​សហការ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ស្រុក ទៅ​លក់​នៅ​ទីតាំង​បេនឡាន ជាប់​រង្វង់​មូល​សួនច្បារ​វាល​រេញ​តាម​ការ​រៀបចំ​របស់​អាជ្ញាធរ​។…

ខេត្ត​ព្រះ​សីហ​នុ ៖ ចំណុច​ទីតាំង​ចាស់​លក់​គ្រឿង​សមុទ្រ នៅ​មុខ​ប្រជុំ​ផ្សារ​វាល​រេញ នៅ​តែ​ជា​ចំណុចក្តៅ​របស់​រដ្ឋបាល​ស្រុក​ព្រៃ​នប់ ក្នុង​ការ​រៀបចំ​សណ្តាប់​ជា​ប្រចាំ​ថ្ងៃ ស្រប​ពេល​ដែល​អាជីវករ​ស្ទើរតែ​ទាំងអស់​ដែល​លក់ដូរ​គ្រឿង​សមុទ្រ​នៅ​ទីនោះ បាន​បាន​សហការ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ស្រុក ទៅ​លក់​នៅ​ទីតាំង​បេនឡាន ជាប់​រង្វង់​មូល​សួនច្បារ​វាល​រេញ​តាម​ការ​រៀបចំ​របស់​អាជ្ញាធរ​។

លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៨​នេះ អ្នកលក់​គ្រឿង​សមុទ្រ​នៅ​ចំណុច​ទីតាំង​ចាស់ តែ​ម្នាក់​ប៉ុ​ណ្ណុះ ដែល​មិន​បាន​សហការ​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ចំណុច​នេះ​ជាមួយ​អាជ្ញាធរ ដោយនៅ​លក់​ទីតាំង​ចាស់ ស្រប​ពេល​ដែល​អាជីវករ​ជា​ច្រើន​ទៀត ដែល​លក់ដូរ​ដូច​គ្នា​បាន​គោរព​តាម ការ​ណែនាំ​សហ​ការណ៍​ជាមួយ​រដ្ឋបាល​ស្រុក ហើយ​ជាមួយ​គ្នា​នេះ​រដ្ឋបាល​ស្រុក និង​មាន​វិធានការ​ផ្លូវច្បាប់។

ជាក់ស្តែង​លើ​អាជីវករ​ម្នាក់​ខាងលើ បើសិនជា​អាជីវករ​នោះ​នៅ​តែង​រឹងទទឹង​មិន​តាម​អាជីវករ​ដទៃ​ទៀត ព្រោះ​ការ​មិន​អនុវត្ត​តាម​របស់​អាជីវករ​តែ​ម្នាក់​ខាងលើ គឺ​នាំ​ឲ្យ​ប៉ះពាល់​ដល់​អាជីវករ​ដទៃ​ទៀត​ដែល​ពួក​គាត់ មក​លក់​តាម​ការ​ណែនាំ​។ លោក​អភិបាលស្រុក​បាន​បន្ត​ថា អ្វី​ៗ​ដែល​អាជ្ញាធរ​បាន​រៀបចំ គឺ​ក្នុង​គោលបំណង សណ្តាប់ធ្នាប់​សាធារណៈ ដែល​បម្រើ​ផលប្រយោជន៍​រួម ចៀសវាង​ការ​កកស្ទះ​ចរាចរ ភ្ជាប់​ជាមួយ​បរិស្ថាន​ស្អាត ដែល​ទាំងនេះ​ជា​គោលដៅ​អភិវឌ្ឍន៍​មូលដ្ឋាន ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ឯ​ឧត្តម អភិបាលខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ