ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​បង្កើត​ដាច់​ចិត្ត​កា.ប់សម្លា.ប់​កូន រួច​អូស​សព​ទម្លាប់​ទឹកស្រះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ វិច្ឆិកា មានការ​ភ្ញាក់ផ្អើល​មួយ ដោយ​អំពើ​ឃាតកម្ម​គឺ​ឪពុក​បាន​កាប់សម្លាប់​កូន ហើយ​អូស​សព​យក​ទៅ​ទម្លាប់​ចោល…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ វិច្ឆិកា មានការ​ភ្ញាក់ផ្អើល​មួយ ដោយ​អំពើ​ឃាតកម្ម​គឺ​ឪពុក​បាន​កាប់សម្លាប់​កូន ហើយ​អូស​សព​យក​ទៅ​ទម្លាប់​ចោល ក្នុង​ទឹកស្រះ​ខាងក្រោយ​ផ្ទះ ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​ភូមិ​ព្រីង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្ត​សៀម រាប​។

ជន​រង​គ្រោះ​ឈ្មោះ ស៊ុន ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​មនុស្ស​វិកលចរិត ចំណែក​សង្ស័យ​ឈ្មោះ ស៊ិ​ន ធុ​ល ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​ជន​រង​គ្រោះ​។ តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​រៀបរាប់​ប្រាប់ សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ដែល​ជា​កូន មាន​សតិ​មិន​ប្រក្រតី ហើយ​តែងតែ​បង្ករឿង​រកាំរ​កុះ​ក្នុង​ក្រុម​គ្រួសារ​។

ដែល​ជា​ហេតុ​យ៉ាង​ដូច្នោះ​ហើយ ធ្វើ​ឲ្យ​ឪពុក​ទ្រាំ​លែង​បាន ក៏​ដាច់​ចិត្ត​លើកដៃ​កាប់សម្លាប់​កូន រួច​អូស​សព យក​ទៅ​ទម្លាប់​ក្នុង​ស្រះ​ខាងក្រោយ​ផ្ទះ ហើយ​គេចខ្លួន​បាត់​តែ​ម្តង​ទៅ​។ ទោះជា​យ៉ាង​ក្តី​ឪពុក​ដែល​ជា​ជន ដៃដល់ លើកដៃ​កាប់សម្លាប់​កូន ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ ចាប់ខ្លួន​ដើម្បី​នាំ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។ ចំណែក​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ