ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ពេក​ក្រៃ​! បុក​រះ​សិស្ស​ដេក​ដួល​ស្លា.ប់​របួស​ជា​ច្រើន​លើ​ផ្លូវ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា សិស្ស​រៀន​ថ្នាក់​បឋម​យ៉ាង​ហោច​ណាស់​៥​នាក់ ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត និង​១៨​នាក់​ទៀត​រង​របួស ដោយសារ​តែ​រថយន្ត Audi…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា សិស្ស​រៀន​ថ្នាក់​បឋម​យ៉ាង​ហោច​ណាស់​៥​នាក់ ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត និង​១៨​នាក់​ទៀត​រង​របួស ដោយសារ​តែ​រថយន្ត Audi មួយ​បាន​បើក​បុក​រះ​ពេល​ដើរ​ឆ្លងផ្លូវ នៅ​មុខ​បឋម​សិក្សា​ក្នុង​ក្រុង Huludao នៃ​ខេត្ត Liaoning ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​។

ហេតុការណ៍​ដ៏​គួរ​ឲ្យ​ខ្លាច​នេះ កើតឡើង​នៅ​ពេល​ថ្ងៃត្រង់ នៅ​ពេល​សិស្សសាលា​កំពុង​ដើរ​ឆ្លងផ្លូវ​នៅ​ខាង​មុខ​ច្រក​ទ្វារ​សាលា​។ កាមេរ៉ា​សុវត្ថិភាព​បាន​ថត​ជាប់​នូវ​រាល់​សកម្មភាព​។ គេ​បានឃើញ​រថយន្ត Audi A6 ពណ៌​ខ្មៅ បើក​បញ្ច្រាស់ទិស ទៅ​បុក​សិស្ស​កំពុង​ដើរ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ដេក​ដួល​រង​របួស និង​ស្លាប់​ជា​ច្រើន​នាក់​។

ក្រោយ​ពី​បាន​បុក​រួច អ្នក​បើក​ក៏​បាន​បើក​រត់ តែ​ត្រូវ​បាន​ប៉ូលិស​ចាប់​បាន​នៅ​ពេល​ក្រោយ​។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៅ​ពីក្រោយ​ការ​បុក​នោះ​ទេ​។ វា​អាច​មក​ពី​អ្នក​បើក​ធ្វេសប្រហែស ឬ​ក៏​គាត់​មាន​ចេតនា​បើក​បុក​ក្មេង​ៗ​។ ប៉ូលិស​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​បន្ត​ទៀត​។

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោមដក​ស្រង់​ចេញពី​ CGTN ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ