ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​ទេ! ក្មេង​ប្រុស​​ល្បី​ថា​ស៊ី​មិន​រើសនោះ​ ពេល​នេះ​បាន​ស្លា.ប់​ហើយ

5 ឆ្នាំ មុន

អា​ហ្រិ្វ​ក​ខាងត្បូង ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ ដែល​ធ្លាប់​បាន​ចុះ​ផ្សាយ​នា​ពេល​កន្លង​មក​ថា ធាត់​ខ្លាំង ហើយ​ស៊ី​មិន​ចេះ​ឆ្អែត​នោះ ពេល​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ​។…

អា​ហ្រិ្វ​ក​ខាងត្បូង ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ ដែល​ធ្លាប់​បាន​ចុះ​ផ្សាយ​នា​ពេល​កន្លង​មក​ថា ធាត់​ខ្លាំង ហើយ​ស៊ី​មិន​ចេះ​ឆ្អែត​នោះ ពេល​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ​។

Caden Benjamin មាន​ជំងឺ Prader-Willi ដែល​ធ្វើ​ឲ្យ​រូបគេ​មិន​អាច​ដឹងខ្លួន​ពេល​ណា​ដែល​ត្រូវ​ឆ្អែត​នោះ​ទេ​។ ដូចនេះ​ហើយ រូបគេ​ចេះ​តែ​ឃ្លាន​រហូត​ដល់​ថ្នាក់​ក្រដាស​ជូត​មាត់ និង​ដី ក៏​ស៊ី​ចូល​ដែរ​។

ដោយសារ​តែ​ភាពធាត់​លើស​កម្រិត​របស់ Caden ក្មេង​កំសត់​ម្នាក់​នេះ ត្រូវ​ស្ពាយ​ធុង​អុក​ស៊ី​សែន​ជាប់​ខ្លួន ដើម្បី​ឲ្យ​រស់​។ ម្តាយ​របស់​គេ ត្រូវ​ឈប់​ពី​ការងារ​មក​មើលថែ​កូន​ដែល​កំពុង​ត្រូវការ​ជំនួយ​។

កាលពី​នៅ​អាយុ​១០​ឆ្នាំ Caden មាន​ទម្ងន់​៩០​គីឡូក្រាម ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​បេះដូង​រីក ជំងឺ​ទឹកនោម​ផ្អែម និង​បញ្ហា​ធ្លាក់​ទឹកចិត្ត​។ នៅ​អាយុ​១១​ឆ្នាំ រូបគេ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ Steve Biko ក្នុង​ក្រុង Pretoria នៃ​ខេត្ត Gauteng កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ស​ប្តា​ហ៍​មុន​។

ម្តាយ​របស់ Caden មានទុក្ខ​ជា​ទម្ងន់ ដែល​កន្លង​មក​បាន​ធ្វើ​រឿង​ជា​ច្រើន ដើម្បី​ឲ្យ​កូន​រស់​។ តែ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​ប្រាប់​ថា គាត់​ចង់​ឲ្យ​កូន​គាត់​ត្រូវ​បាន​គេ​ចង​ចាំ​ថា ជា​ក្មេង​ល្អ ដែល​ក្លាហាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ