ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទ​ត្អូញត្អែរ​ពី​រក​អ៊​យ​ស្ទ័​រ​ខ្សត់ខ្សោយ​… ងាក​មក​រក​ឈ្លី​ង​ថ្ម​វិញ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អ្នកនេសាទ​នាំ​គ្នា​ត្អួ​ញ​ត្អែ​រ​ពីរ​បរ​រក​អ៊​យ​ស្ទ័​រ​ខ្សត់ខ្សោយ​មិន​ដូច​មុន ហើយ​ពេល​នេះ​អ៊​យ​ស្ទ័​រ​ដូច​ជា​អស់​បណ្ដើរ​ៗ ដល់​តែ​ចេញ​ទៅ​កោះ​ឆ្ងាយ​ៗ ទើប​រកបាន ដូច្នេះ​គាត់​ក៏​បាន​ងាក​មក​រក​ឈ្លើង​ថ្ម​សមុទ្រ​វិញ និង​របស់​ពិសេស​នៅ​បាតសមុទ្រ ដូច​ជា​មាន​ផ្កាថ្ម និង​ផ្សិត​ថ្ម​ជាដើម​។…

ខេត្តកំពត ៖ អ្នកនេសាទ​នាំ​គ្នា​ត្អួ​ញ​ត្អែ​រ​ពីរ​បរ​រក​អ៊​យ​ស្ទ័​រ​ខ្សត់ខ្សោយ​មិន​ដូច​មុន ហើយ​ពេល​នេះ​អ៊​យ​ស្ទ័​រ​ដូច​ជា​អស់​បណ្ដើរ​ៗ ដល់​តែ​ចេញ​ទៅ​កោះ​ឆ្ងាយ​ៗ ទើប​រកបាន ដូច្នេះ​គាត់​ក៏​បាន​ងាក​មក​រក​ឈ្លើង​ថ្ម​សមុទ្រ​វិញ និង​របស់​ពិសេស​នៅ​បាតសមុទ្រ ដូច​ជា​មាន​ផ្កាថ្ម និង​ផ្សិត​ថ្ម​ជាដើម​។

បើ​តាម​ឱ្យ​ដឹង​ពី​បងប្រុស​ឈ្មោះ នុ​ន វណ្ណៈ អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច​ស្រុក​ទឹកឈូ ខេត្តកំពត និយាយ​ប្រាប់​ឱ្យ​យ​ដឹង​ថា គាត់​ជា​អ្នកនេសាទ​ម្នាក់ ក្នុង​ចំណោម​អ្នកនេសាទ​ជា​ច្រី​ន​នាក់​ទៀត បាន​ជិះទូក​ទៅ​មុជទឹក​សមុទ្រ​មាន​ជម្រៅ​៦​ម៉ែត្រ​ទៅ​៧​ម៉​ត្រ​រក​អ៊​យ​ស្ទ័​រ​នៅ​បាតសមុទ្រ​។ ហើយ​គាត់​របរ​មុជទឹក​ដោយ​មាន​ឧបករណ៍​មុជទឹក​ស្វែងរក​អ៊​យ​ស្ទ័​រ​នេះ​មាន​រយៈពេល​១០​ឆ្នាំ​មក​ហើយ​។

លោក​និយាយ​បន្ត​ទៀត​ថា អ៊​យ​ស្ទ័​រ​នេះ ពី​មុន​អ្នក​ភូមិ​ហៅ​តែ​ខ្យង នៅ​អែម​ជាប់​នឹង​ថ្ម​ទេ ក្រោយមក​ជន​បរទេស​បាន​ហៅ​វា​ថា អ៊​យ​ស្ទ័​រ​រហូត​ដល់​មានឈ្មោះ​ល្បាញ​ល្បី មាន​ទីផ្សារ មាន​តម្លៃ​អ៊​យ​ស្ទ័​រ​ចាប់​10 តម្លៃ​៣​ពាន់​រៀល​ទៅ​៥​ពាន់​រៀល​។ តែ​ពេល​នេះ​ដូច​ជា​អស់​បណ្ដើរ​ៗ​ដល់ តែ​ចេញ​ទៅ​កោះ​ឆ្ងាយ​ៗ​ទើប​រកបាន​។ បើ​ទោះបី​អ៊​យ​ស្ទ័​រ​ខ្សត់​ខ្ស​យ​គាត់​បាន​ងាក​មក​រក​ឈ្លើង​ថ្ម​សមុទ្រ​វិញ និង​របស់​ពិសេស​នៅ​បាតសមុទ្រ​មាន​ផ្កាថ្ម និង​ផ្សិត​ថ្ម​ជាដើម​។

លោក​នុ​ន វណ្ណៈ បាន​បង្ហាញ​ពី​ឈ្លើង​ថ្ម​សមុទ្រ​ថា មាន​សារ​ប្រយោជន៍​ដល់​កូន​ក្មេង និង​មនុស្ស​ចាស់ បើ​ក្ដៅ​សាច់ ឬ​ទាស់មិនដឹងមុខ ក៏​អាច​ដុស​ជាមួយ​ទឹក​ក្ដៅ​ត្រជាក់​សាច់​ផង​ដែរ​។ នេះ​ជា​ឱសថ​បុរាណ​នៅ​បាត់សមុទ្រ​។

ចំណែក​លោក​ឈូក ផូ​រ ប្រធាន​សាលាឃុំ​កោះ​តូច បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​20 វិច្ឆិកា​នេះ​ថា ប្រជា​កសិក​នៅ​ឃុំ​កោះ​តូច ភាគច្រើន​ជា​អ្នកនេសាទ​។ ហើយ​បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ពី​មុន​សំបូរ​ណាស់ គ្រាន់តែ​សំបក​អ៊​យ​ស្ទ័​រ​គរ​ជា​គំនរ​ច្រើន តែ​ឥឡូវ​ដូច​ជា​មិនសូវ​រកបាន​ដូច​មុន​ៗ​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ