ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​កើន​ទ្វេ​ដង​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ទី​១ រហូត​ដល់​៦​ពាន់​តោន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​២​កន្លង​មកនេះ សំរាម​ប្រមាណ​៦​ពាន់​តោន គឺ​កើនឡើង​ទ្វេ​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​អុំទូក​ទី​១ ដែល​មាន​តែ​៣​ពាន់​តោន ដែល​ត្រូវ​បាន​បោស កើប…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​២​កន្លង​មកនេះ សំរាម​ប្រមាណ​៦​ពាន់​តោន គឺ​កើនឡើង​ទ្វេ​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​អុំទូក​ទី​១ ដែល​មាន​តែ​៣​ពាន់​តោន ដែល​ត្រូវ​បាន​បោស កើប និង​ប្រមូល​ដឹក​យក​ទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម​ជាយក្រុង ។ ចំណែក​​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀប​រៀប​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដូច​ថ្ងៃ​អុំទូក​ទី​១ ខណៈ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​១​លាន​៥​សែន​នាក់ បាន​ចូលរួម​សប្បាយ​រីករាយ និង​កម្សាន្ត​សប្បាយ ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី​២​នៃ​ព្រះរាជ​ពិធី​បុណ្យ​​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន​បងប្អូន​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ បាន​ចូលរួម​សប្បាយ​រីករាយ ក្រោម​បរិយាកាស​ស្និត​ស្នាល កក់ក្តៅ និង​សោមនស្ស​រីករាយ​ក្រៃ​លែង​។

លោក​បន្ត​ថា ការ​មក​កំសាន្ត​ច្រើន​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​មាន​ជំនឿ​លើ​សន្តិភាព មាន​ភាព​កក់ក្ដៅ​ក្នុង​ចិត្ត មាន​ជីវភាព​ធូរធា ទើប​បងប្អូន​មាន​លទ្ធភាព​ចូលរួម​ទទួលយក​នូវ​ភាព សប្បាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែប​នេះ ។ លោក​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​២​ថ្ងៃនេះ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​បាន​ល្អ ដោយសារ​ប្រជាពលរដ្ឋ​មានការ​ចូលរួម និង​យល់​ដឹង​ខ្ពស់ ដូច​ជា​ការ​ទុកដាក់​បញ្ហា​សំរាម​ជាដើម ។

ចំណែក​លោក សំ សា​មុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី​២ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ អង្គភាព​សួនច្បារ មាន​កម្មករ​ចំនួន​២៩០​នាក់ ក្រោយ​ចប់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ក្រុម​កម្មករ​បាន​ធ្វើការ​បោសសំអាត និង ប្រមូល​សំរាម ចាប់ពី​ម៉ោង​១២​យប់ មក​ដល់​ម៉ោង​៧​ព្រឹក​នេះ បាន​រួចរាល់​ហើយ គឺ​នៅ​លើ​សួនច្បារ និង​ទី​សាធារណៈ​នានា​បាន​ស្អាត​វិញ​ហើយ ។ លោក បញ្ជាក់​​ថា សម្រាប់​ថ្ងៃ​ទី​២​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ សំរាម​បាន​កើនឡើង​ទ្វេរ​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​បុណ្យអុំទូក​ទី​១​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ