ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ​! ថ្ងៃ​ទី​២​នេះ ប្រជាពលរដ្ឋ​ដើរ​កម្សាន្ត​ច្រើន​ជាង​ថ្ងៃ​ទី​១​ទៅ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ថ្ងៃ​ទី​២ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ថ្ងៃ​ទី​២ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ មាន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា និង​ដើរ​កម្សាន្ត​ប្រមាណ​១​លាន​​៥​សែន​នាក់ កើន​ជាង​ថ្ងៃ​ទី​១ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​ត្រឹមតែ​ប្រមាណ​៦០​ម៉ឺន​នាក់​ប៉ុណ្ណោះ ។

បើ​តាម​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី​២ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​១​លាន​៥​សែន​នាក់ បាន​ចូលរួម​សប្បាយ​រីករាយ ក្រោម​បរិយាកាស​ស្និត​ស្នាល កក់ក្តៅ និង​សោមនស្ស​រីករាយ​ក្រៃ​លែង​។

លោក បន្ត​ថា ការ​មក​កំសាន្ត​ច្រើន នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​មាន​ជំនឿ​លើ​សន្តិភាព មាន​ភាព​កក់ក្ដៅ​ក្នុង​ចិត្ត មាន​ជីវភាព​ធូរធារ ទើប​បងប្អូន​មាន​លទ្ធភាព ចូលរួម​ទទួលយក​នូវ​ភាព សប្បាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែប​នេះ ។

លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​២​ថ្ងៃនេះ បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀប​រៀប​រយ បាន​ល្អ ដោយសារ​ប្រជាពលរដ្ឋ​មានការ​ចូលរួម និង​យល់​ដឹង​ខ្ពស់ ដូច​ជា​ការ​ទុកដាក់​បញ្ហា​សំរាម​ជា​ដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ