ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​រន្ធត់​ណាស់​! ពន្លះ​​ក្មេង​ស្រី​៣​នាក់ពីក្រោយ​ពេញ​ទំហឹង​លើ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គួរ​ឱ្យ​រន្ធត់​មិន​នឹក​ស្មាន​ដល់ តែ​មួយ​ប៉​ព្រិច​ភ្នែក​ឆក់​យក​ជីវិត បងប្អូន​ស្រី និង​ក្មួយ​ទាំង​៣​នាក់ ខណៈ​បំរុង​ជិះ​ម៉ូតូឌុប​គ្នា​មក​មើល​គេ​អ៊ុំ​ទូក​នៅ​តាម​មាត់​ស្ទឹង​សៀមរាប ស្រាប់តែ​មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម កាលពី​ម៉ោង​៣​និង​៤០​នាទី​រសៀល…

ខេត្តសៀមរាប ៖ គួរ​ឱ្យ​រន្ធត់​មិន​នឹក​ស្មាន​ដល់ តែ​មួយ​ប៉​ព្រិច​ភ្នែក​ឆក់​យក​ជីវិត បងប្អូន​ស្រី និង​ក្មួយ​ទាំង​៣​នាក់ ខណៈ​បំរុង​ជិះ​ម៉ូតូឌុប​គ្នា​មក​មើល​គេ​អ៊ុំ​ទូក​នៅ​តាម​មាត់​ស្ទឹង​សៀមរាប ស្រាប់តែ​មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម កាលពី​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ស្ថិត​ក្នុងភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ថា ក្រោយ​ពេល​កើតហេតុ​មាន​ពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង រវាង​រថយន្តក្រុង និង​ម៉ូតូ​បើកបរ​ស្រប​ទិស​គ្នា​ពី​កើតមក​លិច​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​ស្លាប់​ក្មេង​ស្រី​ទាំង​៣​នាក់​ភ្លាម​ៗ ចំណែក​អ្នកបើកបរ​រថយន្តក្រុង​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​បាន​បញ្ជាក់​ថា ក្មេង​ស្រី​ដែល​គ្រោះ​ទាំង​៣​នាក់ ១-​ឈ្មោះ ធី សុខ​ឡេ​ង ភេទ​ស្រី អាយុ ១២​ឆ្នាំ ២-​ឈ្មោះ ធី សុខ​ម៉េ​ង ភេទ​ស្រី អាយុ​១៤​ឆ្នាំ និង​៣៖ ឈ្មោះ សន ជី​ង​លី ភេទ​ស្រី អាយុ​១​ខួប​៣​ខែ ក្មេង​ទាំង​៣​នាក់​ត្រូវជា​បងប្អូន​បង្កើត និង​ក្មួយ មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​-​ខេត្ត​សៀមរាប​។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង ដើម្បី​កុំឱ្យ​កកស្ទះ​ចរា​ចរណ៍ រួច​យក​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ចេញ​មក​ដាក់​នៅ​ចិញ្ចើម​ផ្លូវ ខណៈ​ពេល​នោះ​អ្នកបើកបរ​រថយន្តក្រុង​បាន​ចុះ​គេចខ្លួន​បាត់ បន្សល់​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ​។ ហើយ​ចំពោះ​មូលហេតុ គឺ​មក​ពី​រថយន្តក្រុង​ដឹក​ភ្ញៀវ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។

បច្ចុប្បន្ន​សព​ក្មេង​ស្រី​រង​គ្រោះ​ទាំង​៣​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្ត​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ ត្រូវ​សមត្ថកិច្ច​វាស់វែង​រួច​ហៅ​រថយន្ត ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ ប្រ​សិន បើ​មិន​ត្រូវ​គ្នា កម្លាំង​ជំនាញ​នឹង​រៀប​ចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ