ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​២ នៃ​បុណ្យអុំទូក​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៤​ពាន់​នាក់​កើន​ជាង​ម្សិលមិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ នៅ​លើ​វេទិកា​របស់​ក្រសួងទេសចរណ៍ នា​ថ្ងៃ​ទី​ពីរ​នេះ មានការ​កើនឡើង​ជាង​ថ្ងៃ​ម្សិលមិញ ពោល​គឺ​មាន​ចំនួន​ដល់​ទៅ​ជាង​៤,០០០​នាក់​។…

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ នៅ​លើ​វេទិកា​របស់​ក្រសួងទេសចរណ៍ នា​ថ្ងៃ​ទី​ពីរ​នេះ មានការ​កើនឡើង​ជាង​ថ្ងៃ​ម្សិលមិញ ពោល​គឺ​មាន​ចំនួន​ដល់​ទៅ​ជាង​៤,០០០​នាក់​។ នេះ​បើ​យោង​តាម​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។

លោក​ថោ​ង ខុន បាន​បញ្ជាក់​ថា ដូច​ជា​រៀង​រាល់​ឆ្នាំ ដោយ​បានការ​អនុ​ញ្ញត្តិ​ពី​គណៈកម្មការ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ ក្រសួងទេសចរណ៍​បាន​រៀបចំ​វេទិការ​ទទួល​ទេសចរ​អន្តរជាតិ​ជា​រៀង​រាល់​ឆ្នាំ ។

ភ្ញៀវ​ទេស​ចរ​បរទេស​ពិតជា​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ហើយ​ពួក​គេ​បាន​បញ្ជាក់​​ថា ពួក​គេ​នឹង​ពាំនាំ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នា​ឱកាស​នេះ ទៅ​ផ្សព្វផ្សាយ​ប្រាប់​សាច់ញាតិ ក៏​ដូច​ជា​មិត្ត​ភក្តិ​របស់​ខ្លួន ឱ្យ​បាន​យល់​ច្បាស់​ពី​សភាពការណ៍​ពិត​ក្នុង​ប្រទេស​កម្ពុជា ដែល​ពោរពេញ​ទៅ​ដោយ​សន្តិ​ភាព សន្តិសុខ ស្ថិរភាព និង​ផលិតផល​ទេសចរណ៍​ល្អ​ៗ​ជា​ច្រើន​សម្បូរ​បែប​។

លោក គុ​ជ បញ្ញា​សា អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា ភ្ញៀវ​បរទេស​ដែល​បាន​ចូលរួម​ទស្សនា​នៅ​លើ​វេទិកា​របស់​ក្រសួងទេសចរណ៍ នា​ថ្ងៃ​ទី​ពីរ​នេះ មាន​ដូច​ជា​ភ្ញៀវ​ជនជាតិ​បារាំង អង់គ្លេស ប៉ូ​ឡូញ រុ​ស្ស៊ី អេ​ស្បា​ញ អា​ល្លឺ​ម៉​ង់ អា​មេ​រិ​ក ចិន កូរ៉េ ជប៉ុន ឥណ្ឌា វៀតណាម ហើយ​ក៏​មាន​ភ្ញៀវ​មក​ពី​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ