ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​សុខចិត្ត​ឆុង​មី​៣​ស​ប្តា​ហ៍ ព្រោះតែ​ចង់​… លទ្ធផល​ដេកពេទ្យ (មាន​វីដេអូ)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា និស្សិត​ស្រី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​ដេកពេទ្យ ព្រោះតែ​ញ៉ាំ​មី​ច្រើន​ពេក​រយៈពេល​៣​ស​ប្តា​ហ៍​ជាប់​គ្នា​។ មូលហេតុ​នៅ​ពីក្រោយ​ការ​ញ៉ាំ​មីនោះ គឺ​មក​ពី​នាង​ចង់​សន្សំ​លុយ​ទុក​ជះ​នៅ​ថ្ងៃ​បញ្ចុះតម្លៃ​ពិសេស​នៅ​ចិន ដែល​គេ​ហៅ​ថា…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា និស្សិត​ស្រី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​ដេកពេទ្យ ព្រោះតែ​ញ៉ាំ​មី​ច្រើន​ពេក​រយៈពេល​៣​ស​ប្តា​ហ៍​ជាប់​គ្នា​។ មូលហេតុ​នៅ​ពីក្រោយ​ការ​ញ៉ាំ​មីនោះ គឺ​មក​ពី​នាង​ចង់​សន្សំ​លុយ​ទុក​ជះ​នៅ​ថ្ងៃ​បញ្ចុះតម្លៃ​ពិសេស​នៅ​ចិន ដែល​គេ​ហៅ​ថា «Single Day» កាលពី​ថ្ងៃ​ទី​១១ កន្លង​មកនេះ​។

នាង​បាន​ឆុង​មី​ធ្វើ​ជា​អាហារ​ជា​រៀង​រាល់ពេល​ក្នុង​មួយ​ថ្ងៃ​ៗ អស់​រយៈពេល​៣​ស​ប្តា​ហ៍ ក្នុង​គោលបំណង​ទុក​លុយ​ទិញ​ឥ​វ៉ា​ន់​នៅ​ថ្ងៃ​បញ្ចុះតម្លៃ​។ តែ​អ្វី​ៗ​ដែល​នាង​ខំ​ធ្វើ គឺ​ត្រូវ​អាសា​របង់​ដោយសារ​តែ​នាង​ធ្លាក់ខ្លួន​ឈឺ​យក​លុយ​ទាំងនោះ​បង់ថ្លៃ​ពេទ្យ​។

និស្សិត​ស្រី​ឈ្មោះ Hang Jia ដែល​រស់នៅ​ក្នុង​ទីក្រុង Jiangsu ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយសារ​តែ​មាន​អាកា​រៈ​គ្រុនក្តៅ​កម្រិត​ធ្ងន់​។ រយៈ​ពីរ​ថ្ងៃ​ក្រោយមក នាង​ក៏​បាន​ធូរស្រាល ហើយ​ត្រឡប់​ទៅ​រៀន​ដូច​ធម្មតា​វិញ​។ លុយ​ដែល​នាង​សន្សំ​គឺ​ម៉ត់​អស់​គ្មាន​សល់​។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ជំងឺ​នេះ​ទេ​។ តែ​គេ​អាច​សន្និដ្ឋាន​បាន​ថា ការ​ហូប​មី​ជាប់​រាល់ថ្ងៃ បាន​ចូលរួម​ចំណែក​ក្នុង​រឿង​នេះ​។

ម្តាយ​របស់​នាង​បាន​ខឹង​យ៉ាង​ខ្លាំង ក្រោយ​ពី​ដឹង​ពី​ទ​ង្វើ​បំផ្លាញ​សុខភាព​របស់​នាង​។ គាត់​បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម WeChat ថា នាង​ពិតជា​សម​នឹង​ទទួល​រឿង​បែប​នេះ​។ ចុង​ក្រោយ​អ្វី​ដែល Hang Jia អាច​ទិញ​បាន គឺ​ម៉ាស់​បាំង​មុខ​មួយ​តែ​ប៉ុណ្ណោះ​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ Video Camps

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ