ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ត្រឹម១០​នាទី​កើតឡើង​២​ករណី​ក្នុងស្រុក​ព្រះនេត្រព្រះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ដាច់​ដោយឡែក​ពី​គ្នា ក្នុង​យប់​ថ្ងៃ​តែ​មួយ នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​បាត់បង់​ជីវិត និង​២​នាក់​ទៀត​របួសធ្ងន់ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា…

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ដាច់​ដោយឡែក​ពី​គ្នា ក្នុង​យប់​ថ្ងៃ​តែ​មួយ នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​បាត់បង់​ជីវិត និង​២​នាក់​ទៀត​របួសធ្ងន់ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ២០១៨​។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ករណី​ទី​១ នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម៉ោង​៦​និង​៥០​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ម៉ូតូ​បុក​ម៉ូតូ មួយ​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវ​លេខ​268A ពី​ភូម​ព្រៃ​មាន់ ទៅ​ស្រុក​ភ្នំស្រុក

ក្រៅ​ទីប្រជុំជន​ត្រង់​ចំណុច​ខាងត្បូង​បង្គោល​ចែក​ព្រំប្រទល់​ភូមិ​ព្រៃ​មាន់ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ និង​ភូមិ​គោក​រំចេក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ចំងាយ​ប្រហែល​៧០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ព្រៃ​មាន់ ឃុំ​រហាល ស្រុក​ព្រ​នេត្រ​ព្រះ​។

លោក​អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​បញ្ជាក់​ថា មុន​ដំបូង​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Dream ធុន C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១B.១២៦៦ អ្នក​បើក​ឈ្មោះ អាត់ ពិដោ (​ហៅ ចក់​) ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​កណ្ដាល​លិច ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ (​គ្មាន​ពាក់មួក​សុវត្ថិភាព​) បាន​បើក​ពី​ត្បូង​ទៅ​ជើង ។

ពេល​មក​ដល់​ចំណុច​កើតហេតុ​ក្នុង​ស្ថានភាព​ដី​ហុយ​មើល​មិន​ច្បាស់ ស្រាប់តែ​ទៅ​បុក​និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក Honda Dream ធុន C១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លា​លេខ ឧត្តរមានជ័យ ១B.៣៩២៩ អ្នក​បើក​ឈ្មោះ​រ៉ុ​ត ប៊ុ​ន​ថង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ឈូក​កើត ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក (​គ្មាន​ពាក់មួក​សុវត្ថិភាព​)​ ដូច​គ្នា បើក​ពី​ជើង​ទៅ​ត្បូង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្ដាល​ឲ្យ​ម៉ូតូ​បុក​ចំ​កណ្ដាល​ទ្រូងផ្លូវ​ពេញ​មួយ​ទំហឹង​តែ​ម្តង ធ្វើ​រង​របួសធ្ងន់​ទាំង​២​នាក់ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ខូចខាត​ស្រាល​។

លោក​វរសេនីយ៍​ឯកមាស ប្ញ​ទ្ធី ក៏​បាន​បន្ត​ថា ករណី​ទី​២ នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា ម៉ោង​៦​និង​៤០​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ក្នុង​ទីប្រជុំជន ត្រង់​ចំណុច​ខាង​មុខ​វត្ត​រហាល ស្ថិត​ក្នុងភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ បង្ក​ឡើង​ដោយ​រថយន្ត​បុក​អ្នក​កង់​ឆ្លងផ្លូវ​។

លោក​អធិការ​បាន​បញ្ជាក់​ថា មុន​ដំបូង​មាន​អ្នក​ជិះ​កង់​ម្នាក់​បាន​ជិះ​ឆ្លងផ្លូវ​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ​ឌុ​ក សីហា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​(សង្ស័យ​ថា ជា​មនុស្ស​វិកលចរិត​) បាន​ជិះ​កង់​ចេញពី​ក្នុង​វត្ត​រហាល ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង។

ពេល​មក​ដល​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២V.៥៤០៤ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេច​ខ្លួន​) ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។ រថយន្ត​បាន​បើក​មក​ពី​កើត​ទៅ​លិច ដោយ​ល្បឿន​លឿន មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​កង់​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ វត្ថុ​តាង​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២​លើក​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ